វប្បធម៌ ជំនឿ
ហុងស៊ុយរៀបចំតុធ្វើការ ជួយបង្កើនភាពរីកចម្រើនខាងអាជីព
ក្នុងក្បួនតម្រាចិន ហុងស៊ុយនៃតុធ្វើការ ជារឿងដែលមនុស្សជាច្រើនយកចិត្តទុកដាក់ រៀបចំយ៉ាងប្រុងប្រយ័ត្នណាស់ ព្រោះគេជឿថា នឹងជួយបង្កើតភាពជោគជ័យក្នុងអាជីពឱ្យដើរដោយរលូន និងគ្មានឧបសគ្គរារាំង។
ក្នុងអត្ថបទនេះ កម្ពុជាថ្មី នឹងលើកយកហុងស៊ុយ ៥ចំណុចអំពីការរៀបចំតុធ្វើការ ដើម្បីលើករាសីរបស់អ្នកឱ្យត្រដែតត្រដឹមឡើង។
១. ផ្នែកខាងឆ្វេងនៃតុ ដាក់វត្ថុដែលឧស្សាហ៍លើកដាក់ចុះឡើង
ខាងឆ្វេងដៃនៃតុ ជាហុងស៊ុយរបស់សត្វនាគបៃតង ដែលវាតែងផ្លាស់ទីយ៉ាងរស់រវើក។ ដូច្នេះហើយ របស់របរដែលឧស្សាហ៍ប្រើ និងលើកដាក់ចុះឡើងញឹកញាប់ដូចជា ប៊ិច ខ្មៅដៃ សៀវភៅកត់ត្រា កែវទឹក ក្រដាសកត់ចំណាំ ថតបើកញឹកញាប់ និងរុក្ខជាតិរស់ជាដើម ត្រូវបានគេជឿថា អាចជួយឱ្យការងារមានភាពរីកចម្រើន។ ដូចនេះគួរដាក់នៅខាងឆ្វេងដៃ ទើបជួយពង្រឹងអំណាចកាន់ខ្លាំង។
២. ផ្នែកខាងស្តាំនៃតុ ដាក់របស់ដែលនៅនឹងថ្កល់
ខាងស្តាំដៃតុ ជាហុងស៊ុយរបស់ខ្លាស ដែលជាសត្វស្ងប់ស្ងាត់ តែគួរឱ្យស្ញែងខ្លាច។ ដូច្នេះ វត្ថុដែលមានការប្រើប្រាស់តិចតួច មិនសូវមានការចល័តដូចជា សៀវភៅអាន សៀវភៅពុម្ព ថតឯកសារ រូបថត រុក្ខជាតិក្លែងក្លាយ ថូផ្កាជាដើម គួរដាក់នៅខាងណេះ ដែលនេះជាហុងស៊ុយបន្ថែមអំណាចនៃចំណេះដឹង និងភាពច្នៃប្រឌិត។
៣. ទីតាំងតុហុងស៊ុយ ទៅតាមថ្ងៃកំណើត
ដើម្បីបង្កើតហុងស៊ុយល្អ គួររៀបតុអង្គុយតាមទិសដៅសំណាង យោងទៅតាមថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនដូចជា៖
ថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទិសនាំសំណាង នៅខាងត្បូង
ថ្ងៃអង្គារ ទិសនាំសំណាង នៅខាងលិច
ថ្ងៃពុធ ទិសនាំសំណាង នៅខាងពាយព្យ (ជើងឆៀងខាងលិច)
ថ្ងៃព្រហស្បតិ៍ ទិសនាំសំណាង នៅនៅឦសាន (កើតឆៀងខាងជើង)
ថ្ងៃសុក្រ ទិសនាំសំណាង នៅខាងអាគ្នេយ៍ (កើតឆៀងខាងត្បូង)
ថ្ងៃសៅរ៍ ទិសនាំសំណាង នៅខាងជើង។
៤. កែកុនហុងស៊ុយមិនល្អ
កន្លែងដែលមិនគួរអង្គុយ គឺច្រករបៀងទ្វារចេញចូល ឬចំពីមុខទ្វារចូល ឬផ្លូវបំបែកជា៣ ព្រោះវាជាចំណុចរវល់ អាចធ្វើឱ្យការងារពិបាក និងរងការរំខានមិនឈប់មិនឈរ។
ដូច្នេះដើម្បីកែកុនហុងស៊ុយឱ្យល្អ គួរមានកៅអីអង្គុយដែលមានខ្នងបង្អែកខ្ពស់ជាងតុ។ មួយវិញទៀត ត្រូវរកដើមឈើរស់ ឬអំពូលភ្លើង ឬកូនចង្កៀងតូច ឬបាល់គ្រីស្តាល់ដាក់តាំងលើតុ ដើម្បីឱ្យវាជួយឆ្លុះបញ្ចាំង និងស្រូបយកថាមពលនៃភាពវឹកវរជំនួសអ្នក។
៥. តាំងវត្ថុស័ក្តិសិទ្ធិនៅលើតុ
អ្នកខ្លះអាចត្រូវធាតុជាមួយ រូបសត្វផ្សេងៗដូចជា កង្កែប ដំរី ឬសេះជាដើម ដើម្បីជួយលើករាសីការងារឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែឆ្នាំខ្លះឆុងជាមួយរូបសត្វ ដូចនេះអ្នកអាចជ្រើសរើសតាមវិធីខាងក្រោម៖
ទៀនក្រអូប ឬអំពូល LED ៖ ជួយជំរុញថាមពលល្អ។ សក្តិសមសម្រាប់អ្នកដែលធ្វើការលើការរចនា ការគិត និងការច្នៃប្រឌិត។
នាឡិកាកែវ៖ ជួយលើកថាមពលទ្រព្យសម្បត្តិ ធ្វើឱ្យមានប្រាក់សំណាង ដោយសារតែគេជឿថា គ្រឿងតុបតែងជាវត្ថុរាវ និងមានចលនា អាចជួយឱ្យលុយហូរចូល សក្តិសមសម្រាប់អ្នកជំនួញ ឬរកស៊ីជួញដូរគ្រប់ប្រភេទ។
រុក្ខជាតិគ្មានបន្លា៖ ជួយជំរុញការរីកចម្រើនក្នុងការងារ គ្មានឧបសគ្គរាំងស្ទះ សក្តិសមសម្រាប់គ្រប់វិជ្ជាជីវៈ។
តុនាយកឬប្រធាន
តុរបស់នាយក ឬប្រធាន ដែលរៀបចំបានត្រឹមត្រូវតាមគោលការណ៍ហុងស៊ុយគឺ ខាងក្រោយខ្នងជាជញ្ជាំងរឹង មិនមែនជាកញ្ចក់ ហើយគ្មានបង្អួចទល់នឹងខ្នងឡើយ។ មានគ្រប់លក្ខខណ្ឌប៉ុន្មាននេះ នឹងជួយបង្កើនថាមពល ស្ថេរភាពរឹងមាំ និងមានការគាំទ្រពីគ្រប់ទិសទី។ ចំណែកខាងក្រោយកៅអីអង្គុយ គួរតាំងរូបភាពភ្នំ ឬសេះ។
លើតុគួរមានរូបសត្វនាំសំណាង តាមប្រភេទសត្វនីមួយៗដូចជា រូបសំណាកខ្លា ជួយបង្កើនអំណាច និងកិត្យានុភាព រូបសំណាកសេះបង្កើនភាពជោគជ័យ រូបសំណាកនាគបង្កើនភាពរុងរឿង រូបសំណាកត្រីបង្កើនទ្រព្យសម្បត្តិ និងរូបសំណាកដំរីដើបង្កើនបញ្ញាវៀងវៃ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទស្សន៍ទាយដៃគូស្នេហា តាមសន្លឹកបៀរ ៥ប្រភេទ
ចុចអាន៖ ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍២ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?