វប្បធម៌ ជំនឿ
វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ
ជាទូទៅ ប្រជាពលរដ្ឋខ្មែរកាត់ចិន តែងប្រារព្ធពិធីសែនកាត់ឆុង ជារៀងរាល់ឆ្នាំ អាស្រ័យទៅ លើបុគ្គលរូបណាដែលមានឆ្នាំឆុង។ ជាក់ស្ដែងសម្រាប់ឆ្នាំ ២០២២ នេះផងដែរ ឆ្នាំដែលឆុងជាមួយឆ្នាំ ខាល មានដូចជា វក ម្សាញ់ កុរ និងខាល។
ចំណែកឆ្នាំដែលឆុងជាងគេ គឺ កុរ គឺជាឆ្នាំចោតជាមួយខ្លា មានការប៉ះទង្គិចគ្នាខ្លាំង។

របៀបកាត់ឆុងឆ្នាំ ២០២២ និងដង្វាយកាត់ឆុង
តាមជំនឿរបស់ជនជាតិចិន បុគ្គលដែលឆុងជាមួយឆ្នាំខាល ចូរប្រញាប់សូត្រធម៌ថ្វាយបង្គំព្រះ ដើម្បីជួយសម្រាលទុក្ខលំបាក បរិច្ចាគដើម្បីជួយជីវិតសត្វ ដូចជាការប្រោសឬលែងសត្វស្លាប លែងត្រី និងបរិច្ចាគឈាមជាដើម។ ការធ្វើសក្ការបូជាចំពោះព្រះ Tai Shui Ye អាចជួយសម្រាលទុក្ខសោកក្នុងឆ្នាំ២០២២ ឲ្យកាន់តែស្រាល ហើយគួរតែគោរពបូជាច្រើន ដើម្បីបណ្ដេញចេញ និងលើកតម្កើងលាភសំណាងសម្រាប់ខ្លួនឯង។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនភាគច្រើន បាននាំគ្នាទៅ វិហារលោកតាព្រះចៅ នៅ វត្តភ្នំ ឬវិហារនៅ តាខ្មៅ ធ្វើការសែនកាត់ឆុង ដោយអ្នកដែលមានឆ្នាំឆុងទាំងអស់ ត្រូវយកស៊ុតទាឆៅ សាច់ជ្រូក ៣ជាន់ ទៅ ដាក់ក្នុងមាត់រូបសំណាកទេវតាខ្លានៅ ទីនោះ ដើម្បីកាត់គ្រោះចង្រៃទាំងអស់ ឲ្យចៀសផុតចេញឆ្ងាយ និងនាំមកវិញនូវលាភសំណាងត្រឡប់មកវិញ។

ឆ្នាំឆុងត្រូវតមដូចខាងក្រោម
ឆ្នាំ វក តមអាហារមានសាច់និងត្រូវហូបបួស អនុវត្តសមាធិ
ឆ្នាំ ម្សាញ់ ថ្វាយបង្គំព្រះ អុជទៀនធូប
ឆ្នាំ ជ្រូក ផ្តល់ទឹកផឹក ធ្វើបុណ្យអំពីទឹក។
ឆ្នាំ ខាល លោះគោក្របី និងលែងត្រី
សម្រាប់តង្វាយសែនផ្ដាច់ឆ្នាំ មិនអាចខ្វះបានក្នុងចំណោមរបស់ជាច្រើននោះ មានដូចតទៅ ៖ ផ្លែក្រូចឃ្វិច១ ចាន នំអ៊ី ម្ហូប ទឹកតែ ទៀន ធូប ក្រដាសសែន ជាដើមត្រូវដាក់សែនបែរទៅ ទិសខាងកើត។
ក្រោយពីបានគោរពរួច ក៏យកទៅ ផ្ទះហូប ដើម្បីជាលាភសំណាងសម្រាប់ខ្លួនឯង ឲ្យមានសំណាងនិងមានទ្រព្យសម្បត្តិពេញមួយឆ្នាំ៕
គ្រូ ណុប
ចុចអាន៖អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង
ចុចអាន៖អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និង អាយុវែងក្នុងគ្រួសារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


