វប្បធម៌ ជំនឿ
ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ
គ្រូទាយពិការភ្នែកសញ្ជាតិប៊ុលហ្គារីដែលល្បីល្បាញពេញពិភពលោកលោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៥សម្រាប់ឆ្នាំនេះ ដោយត្រឹមតែដើមឆ្នាំប៉ុណ្ណោះ មានទំនាយមួយបានក្លាយជាការពិតបាត់ទៅហើយ។

ក្នុងសេចក្តីរាយការណ៍របស់ Daily Mail, សម្រាប់ឆ្នាំ២០២៥ លោកយាយបានទាយអំពីព្រឹត្តិការណ៍ចំនួន៥ដូចជា៖ ការផ្លាស់ប្តូរនៅក្នុងមហាអំណាចពិភពលោក, របកគំហើញវិទ្យាសាស្ត្រដែលមនុស្សអាចនឹងទាក់ទងជាមួយពួក Alien បាន, គ្រោះមហន្តរាយអាកាសធាតុដ៏បំផ្លិចបំផ្លាញ, ការអភិវឌ្ឍបច្ចេកវិទ្យា និងការដួលរលំឬវិបត្តិសេដ្ឋកិច្ច។
រឿងដែលលោកយាយទាយត្រូវនោះគឺគ្រោះមហន្តរាយធម្មជាតិ! ជាក់ស្តែងកាលពីថ្ងៃសុក្រទី២៨ខែមីនា ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដោយបង្កការបំផ្លិចបំផ្លាញធំធេង និងសម្លាប់មនុស្សជិត៤ពាន់នាក់ គិតត្រឹមថ្ងៃពុធទី២ខែមេសា។

មិនមែនតែមីយ៉ាន់ម៉ាឡើយ រញ្ជួយដីនេះក៏ជះឥទ្ធិពលដល់ប្រទេសថៃដែលស្ថិតនៅក្បែរខាងផងដែរ ដោយប៉ះពាល់ខ្លាំងដល់រាជធានីបាងកក បណ្តាលឲ្យបាក់អគារដែលកំពុងសាងសង់មួយផងដែរ។
តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃពុធគឺមានចំនួន២៦នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។

សូមជម្រាបជាថ្មីថា Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova មានអត្រាទាយត្រូវរហូតដល់ទៅ៨៦%ឯណោះ។ គាត់ពិការភ្នែកនៅអាយុ១២ឆ្នាំហើយអះអាងនាពេលនោះថា គាត់ទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ។
ហេតុការណ៍ធំៗជាច្រើន ដែលគាត់ទាយត្រូវមានដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


