វប្បធម៌ ជំនឿ
អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និងអាយុវែង
ជាទៅ មិនថាខ្មែរកាត់ចិន ឬជនជាតិចិននោះទេ ឲ្យតែដល់បុណ្យជាតិធំៗ គេតែងនិយមធ្វើអាហារប្រពៃណី ដើម្បីជាការរំលឹកដល់បុព្វបុរស និងតាមជំនឿដែលគេជឿថា នាំសំណាងល្អ អាយុយឺនយូរ និងសុភមង្គលមកឲ្យដល់គ្រួសាររបស់ពួកគេ។
ជាក់ស្ដែងអាហារខាងក្រោមនេះ គឺជាអាហារដែលប្រជាជនចិននិយមមទទួលទានជាទម្លាប់ ដើម្បីនាំសុភមង្គលនិងអាយុវែង មានដល់ខ្លួននិងគ្រួសារទាំងមូល។
១ នំអ៊ី (Tangyuan)

Tangyuan គឺជាកូននំដែលគេលុញឲ្យទៅ ជារូបរាងតូចៗ វាធ្វើពីម្សៅអង្ករដំណើប មានស្នូលដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង សណ្ដែកបណ្ដុះ សាច់ Walnut ផ្លែឈើស្ងួត ស្ករ និងប្រេងដែលអាចបរិភោគបាន។ ប៉ុន្តែក៏មាននំអ៊ីមួយចំនួនធំ គឺមិនមានស្នូលដូចគ្នាដែរ អាស្រ័យលើចំណងចំណូលចិត្តរបស់ជនជាតិចិននីមួយៗ។ នំអ៊ីសំដៅ ដល់ភាពស្អិតរមួតនៃគ្រួសារ បើហូបកាលណា នាំតែរឿងល្អៗ និងអាយុវែងដូចនំដែលហូបដែរ។
២ គាវចំហុយទឹកស៊ីអ៉ីវ (Jiaozi)

Jiaozi ជាធម្មតាមានសាច់ក្រក ឬបន្លែដែលរុំចូលទៅ ក្នុងដុំម្សៅរមូរស្តើងៗ បន្ទាប់មកយើងអាចចុចគែមបិទ កុំឲ្យស្នូលចេញមកក្រៅ ក្នុងករណីស្ងោរឬចៀន។ អាហារមួយមុខនេះ ជនជាតិចិនជឿថា នាំសំណាងនិងសុភមង្គលចូលមកក្នុងគ្រួសារពេញមួយឆ្នាំ។
៣ បង្អែម Babao

បង្អែម Babao ត្រូវបានគេហៅថា បង្អែមមានធាតុផ្សំប្រាំបីមុខចូលគ្នា។ វាមានអង្ករដំណើប សណ្តែកក្រហម សណ្ដែកលឿង សណ្ដែកចិន សណ្ដែកបៃតង គ្រាប់ឈូកស្ងួត អង្ករសំរូបចិន និងគ្រឿងផ្សំមួយចំនួនទៀត ដូចជា ដំណាប់ល្មើ កៅ ឡាក់សាច់ Walnut អាល់ម៉ុន សណ្តែកដី ជាមួយស្ករដើម្បីធ្វើ បបរមានរសជាតិឆ្ងាញ់។ យោងតាមជំនឿចិនពីដើម ការហូបបង្អែមនេះក្នុងពិធីបុណ្យុសែននំអ៉ី ជួយឲ្យអាយុវែង និងសុខភាពរឹងមាំពេញមួយឆ្នាំ។
៤ ឆៃថាវចិន (Chinese radish)

មិនថាខ្មែរកាត់ចិន ឬជនជាតិនោះទេ គេតែងជឿថា radish ឬឆៃថាវចិន គឺអព្យាក្រឹតនៅក្នុងតួអក្សរ ខណៈវាមានរសជាតិផ្អែមបន្តិចនិងអាចជំរុញឲ្យមានចំណង់អាហារ និងការរំលាយអាហារបានល្អប្រសើរជាងមុន។ ជាពិសេស បំបាត់ជាតិពុលបន្ថយកម្ដៅ និងគ្រប់គ្រងចលនាឲ្យមានលំនឹងជាងមុន ។ មានពាក្យបុរាណចិនមួយឃ្លាពោលថា “ការទទួលទាន radish ក្នុងរដូវរងា និងខ្ញីក្នុងរដូវក្ដៅ អាចធានាបាននូវសុខភាពពេញមួយឆ្នាំ”។
៥ នំប៉ាវតូចស្រដៀងគាវដែរ (Wonton)

Wonton គឺជាប្រភេទនំប៉ាវមួយប្រភេទ ដែលត្រូវបានរកឃើញជាទូទៅ នៅក្នុងម្ហូបចិនមួយចំនួន។ គ្រឿងផ្សំមានសាច់ជ្រូកជាមួយអំបិល ខ្ទឹម ឬខ្ទឹមបារាំងបៃតងហាន់ល្អិតៗច្របល់បញ្ចូលគ្នាបានជាល្បាយ។ នំប៉ាវតូចៗស្រដៀងគាវចំហុយឬចៀន ហើយហូបក្នុងពិធីបុណ្យប្រពៃណីធំៗ មិនដែលអាក់ខានឡើយ។ ដោយគេជឿថា វានឹងនាំរឿងល្អៗ ភាពរុងរឿង និងសុភមង្គលពេញលេញក្នុងគ្រួសារ។
៦ សាច់ចៀម (Mutton)

តាមជំនឿចិនតែងជឿជាក់ថា សាច់ចៀមមានរសជាតិផ្អែម និងមានលក្ខណៈកក់ក្ដៅ ដែលអាចចូលទៅចិញ្ចឹមក្រលៀន និងឈាមឲ្យមានសុខភាពល្អ កាលបើបានបរិភោគរួចហើយ។ កាឡូរីនៅក្នុងសាច់ចៀមគឺខ្ពស់ជាងសាច់គោ ជាតិដែកនៃសាច់ចៀមគឺច្រើនជាងសាច់ជ្រូកប្រាំមួយដង។
បន្ថែមពីនេះ អាហារខាងលើ សុទ្ធតែជាម្ហូបប្រពៃណីជនជាតិចិន មិនដែលចោលឬអាក់ខាន និងតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យជាតិធំៗ នៅក្នុងប្រទេស៕
គ្រូ ណុប
ចុចអាន៖អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង
ចុចអាន៖មកដឹងពីម្ហូបប្រពៃណីចិនល្បីៗ សូម្បីបរទេសក៏ស្ងើចសរសើរថាឆ្ងាញ់និងប្លែកពីប្រទេសផ្សេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


