ព័ត៌មានអន្ដរជាតិ
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
ត្បិតតែរលាយរូបកាយពីភពផែនដីនេះទៅហើយក្តី ប៉ុន្តែគ្រូទាយពីររូប បានបន្សល់ទុកទំនាយជាច្រើន នៅតាមឆ្នាំនីមួយៗ ដោយទំនាយខ្លះក៏ល្អ ចំណែកទំនាយខ្លះទៀតក៏ធ្វើឲ្យមនុស្សលើពិភពលោកមិនចង់ឲ្យកើតឡើងនោះទេ។

លោកយាយពិការភ្នែក Baba Vanga ជនជាតិប៊ុលហ្គារី ត្រូវមនុស្សភាគច្រើនស្គាល់ថាជាគ្រូទាយឆុតមួយរូប ពោលគឺថាគាត់ទាយត្រូវសឹងតែ៩០%ទៅហើយ អំពីរឿងរ៉ាវដែលនឹងកើតឡើងនាពេលអនាគត។ ជាពិសេស គាត់ទាយត្រូវអំពីការរំលាយសហភាពសូវៀត, អំពើភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម។
ចំណែកគ្រូទាយបារាំង Nostradamus ក៏បានទាយទុករឿងរ៉ាវជាច្រើននៅក្នុងសៀវភៅ Prophecies ហើយគាត់ក៏ទាយត្រូវអំពីហេតុការណ៍នានាដែរដូចជា ការងើបបះបោររបស់ Adolf Hitler, ការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy និង ការវាយប្រហារភេរវកម្មនៅអាមេរិកជាដើម។
សម្រាប់ឆ្នាំ២០២៥ខាងមុខ គ្រូទាយទាំងពីរ សុទ្ធតែទស្សន៍ទាយអំពីរឿងហេតុដែលគ្មានអ្នកណាចង់ឲ្យកើតឡើងឡើយនោះគឺ សង្គ្រាមដ៏ឃោរឃៅពាក់ព័ន្ធជាមួយបណ្តោប្រទេសនៅទ្វីបអឺរ៉ុបនឹងផ្ទុះឡើង ហើយពិភពលោកនឹងកើតគ្រោះធម្មជាតិកាន់តែកាចសាហាវ នាំឲ្យមនុស្សពិបាករស់នៅជាទីបំផុត។

ក្នុងទំនាយ លោកយាយ Baba Vanga ទាយថា ជម្លោះនៅអឺរ៉ុបដីគោកនឹងកាន់តែខ្លាំងក្នុងឆ្នាំ២០២៥ ដែលនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយព្រឹត្តិការណ៍ទាំងនេះអាចជំរុញឲ្យមានការបំផ្លិចបំផ្លាញពិភពលោកទាំងមូលតែម្តង។
ចំណែក Nostradamus វិញ គាត់បានព្រមានអំពីសង្រ្គាមដ៏ឃោរឃៅ ដែលជាប់ពាក់ព័ន្ធនឹង អ្នកមកពីទឹកដីនៃទ្វីបអឺរ៉ុប។ លោកបន្ថែមថា «គ្រោះកាចពីបុរាណនឹងអាក្រក់ជាងសត្រូវទៅទៀត»។ ក្នុងន័យនេះ ត្រូវបានគេជឿថា គាត់ចង់សំដៅទៅការគំរាមកំហែងធ្ងន់ធ្ងរ ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយរបស់អឺរ៉ុប ដែលអាចរួមបញ្ចូលទាំងជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតឡើង ឬភាពចលាចលនៅអឺរ៉ុបកាន់តែធំផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ ហើយការជឿឬមិនជឿគឺអាស្រ័យលើអ្នក៕
អត្ថបទ៖ សុខ សុវណ្ណ
ប្រភព៖ BI
ចុចអាន៖ ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


