វប្បធម៌ ជំនឿ
ទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំម្សាញ់៖ អ្នកធំ មន្រ្តី ឧកញ៉ា នឹងខូចបុណ្យស័ក្តិ
បើតាមសៀវភៅ មហាសង្កា្រន្ត ឆ្នាំម្សាញ់ ឆ្នាំ២០២៥ រៀបរៀងដោយ ហោរាសាស្ត្រ អ៉ឹម បុរិន្ទ ជាទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ គណៈកម្មាធិការស្រាវជ្រាវវិជ្ជាសាស្ត្រ ហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានសរសេរថា ទំនាយថ្ងៃមហាសង្ក្រាន្ត សម្រាប់អ្នកកើតឆ្នាំម្សាញ់ នឹងចាញ់សេនាបតី អ្នកធំ មន្ត្រី ឧកញ៉ា និងខូចបុណ្យស័ក្តិ។

សៀវភៅមហាសង្ក្រាន្តឆ្នាំម្សាញ់ បានសរសេរ ពីទំនាយថ្ងៃមហាសង្ក្រាន្ត ពោល គឺនៅថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃចន្ទ អ្នកកើតឆ្នាំម្សាញ់នឹងចាញ់សេនាបតី អ្នកធំ ឧកញ៉ា លោកជំទាវទាំងឡាយ។ ត្រង់ចំណុចនេះ សៀវភៅបានបញ្ជាក់ថា ចាញ់មានន័យថា ខូចបុណ្យស័ក្តិ អន់រាសី មានវិបត្តិ។ បន្ថែមពីនេះ សៀវភៅបញ្ជាក់ទៀតថា៖ “ភ្លៀងនឹងមានដើមឆ្នាំ ស្រូវអង្ករល្អណាស់ តែមនុស្សនៅជួបផលលំបាកឱ្យក្រែងប្រយ័ត្ន ក្សត្រ និងមន្ត្រី ជំទាវខុណ្ណាង ធ្វើអាក្រក់ធ្វើបាបនឹងកើតមានការតស៊ូរើបំរះ មនុស្សនឹងកើតជំងឺតម្កាត់ច្រើន”។
ក្រៅពីទំនាយថ្ងៃមហាសង្ក្រាន្ត ក៏មានទំនាយថ្ងៃវ័នបត ដែលត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនោះស្លា ម្លូ ស្រូវ អង្ករ ត្រី សាច់នឹងថ្លៃ អាមាត្រ មន្ត្រី នឹងខូចបុណ្យស័ក្តិ ឬត្រូវក្តៅក្រហាយចិត្តយ៉ាងច្រើន។ ចុងក្រោយ គឺ ទំនាយថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនោះ រាជបណ្ឌឹត បរោហិត អាចារ្យហោរា និងមានសេចក្តីសុខសម្រាន្តជាអនេក ប៉ុន្តែ មានដង្កូវ ក្រា ស៊ីស្រូវ។ នេះបើតាមសៀវភៅមហាសង្ក្រាន្តរបស់ បណ្ឌិត អ៉ឹម បុរិន្ទ។
សូមជម្រាបថា សម្រាប់ថ្ងៃចូលឆ្នាំ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។ ថ្ងៃអង្គារ ទី១៥ ខែមេសា ជាវារៈវន័បត។ ថ្ងៃពុធ ទី១៦ ខែមេសា ម៉ោង ៨៖២៧នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ។

ទេវាតាឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយ សៀតផ្កាអង្គារបស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់ តេលំ (ប្រេង) ព្រះហស្តស្តាំ ទ្រង់ ព្រះខ័ន្ធព្រហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងស្តេចព្យាសៈ (ខ្លា) ជាយានពាហនៈ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


