វប្បធម៌ ជំនឿ
ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាកាត់ឆុង រមណីដ្ឋានវត្តភ្នំ ដើម្បីរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្តីសុខ
ប្រជាពលរដ្ឋខ្មែរប្រុសស្រី ជាប់ខ្សែស្រឡាយកាត់ចិន បានបន្តនាំគ្នាទៅកាត់ឆុង រំដោះគ្រោះឧបទ្រប់ចង្រៃ និង អុជធូបសពះបន់ស្រន់បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្តីសុខ។

ពលរដ្ឋប្រុសស្រីជាច្រើន សែស្រឡាយចិនលើកឡើងថា ៖ នេះជាការសែនព្រេនតាមទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា តាមបែបសាសនាប្រពៃណីចិន ដែលជាការសែនព្រេនកាត់ផ្តាច់នូវគ្រោះចង្រៃចោល និងតបសងមកវិញនូវរឿងល្អៗចូលមកក្នុងជីវិត ទាំងការរស់នៅ ការប្រកបកិច្ចការងារ រួមទាំងការរកស៊ីទទួលទានជាដើម។


ពួកគាត់បន្តលើកឡើងទៀតថា ក្រោយបានមកបន់ស្រន និងកាត់ឆុងរួច មានអារម្មណ៍ស្រស់ថ្លា និងសុំឲ្យខ្លួន គ្រួសារ និងសង្គមជាតិ មានសេចក្ដីសុខ ជៀសឆ្ងាយផុតពីគ្រោះចង្រៃ ជាពិសេស ជូនពរដល់វីរៈកងទ័ព សុខសប្បាយ ទាំងអស់គ្នាផងដែរ។


សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ ឱ្យតែគៀកចូលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេតែងសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរកាត់ចិនជាច្រើន តែងបាននាំគ្នាយកគ្រឿងដង្វាយផ្សេងៗ យកទៅសែនព្រេន ដើម្បីកាត់គ្រោះ នៅទីសក្ការះ លើតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃ គិតពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មានឈាមជ័រជាប់សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណះគ្រួសាររៀងៗខ្លួន៕ អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


