វប្បធម៌ ជំនឿ
បុរាណវិទូ អ៊ឹម សុខរិទ្ធី៖ ទ័ពចិនចេះប្រើដំរី ក្រោយពេលមកដល់ចក្រភពខ្មែរ
ខ្មែរ និង ចិន មានទំនាក់ទំនងគ្នាជាយូរមកហើយតាំងពីដើមគ្រិស្ដសករាជ តាមរយៈ ការទូត ពាណិជ្ជកម្ម និងការជួលទ័ពធ្វើសង្គ្រាមជាដើម។ តាមរយៈបុរាណវិទូ បានបង្ហាញថា ទ័ពចិនទើបចេះច្បាំងដោយប្រើដំរីបន្ទាប់ពីពួកគេបានមកដល់ចក្រភពខ្មែរ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា តាមរយៈចម្លាក់ពាក់ព័ន្ធជាមួយចិននៅចក្រភពខ្មែរ សម័យអង្គរ ពីសតវត្សរ៍ទី ៩ ដល់ទី ១៥ បានបង្ហាញទិដ្ឋភាពទាហានជាកងទ័ព ក្នុង ៣ ទិដ្ឋភាពផ្សេងគ្នា មានកងទ័ពថ្មើរជើង ទ័ពដំរី និងទ័ពសេះ។
លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ក្នុងទិដ្ឋភាពនោះ អ្វីដែលចំឡែកគឺ ទ័ពដំរី ព្រោះចិនមិនដែលប្រើដំរីទេ ចិនប្រើតែសេះ ថ្មើរជើង និងរទះចម្បាំង។ ឥទ្ធិពលទំនាក់ទំនងខ្មែរចិន ឃើញថា ទ័ពចិន ដែលគេច្បាំងគ្នារាប់រយឆ្នាំមកហើយ មិនដែលប្រើដំរីទេ ដល់ពេលមកដល់ស្រុកខ្មែរ ពួកគេចេះប្រើដំរី”។

អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍បន្ថែមថា ចំណែកទ័ពខ្មែរចេញច្បាំងគ្នាតាំងពីដើមមក មិនចេះប្រើសេះទេ ស្រាប់តែក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ ចេះប្រើសេះដែរ។
លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ប្រាសាទទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រហែលមានតែ បាយ័នមួយគត់ ដែលមានរូបចម្លាក់អាចសម្គាល់ថា ជារូបមនុស្សជនជាតិចិន ដោយបានបង្ហាញក្នុងពីរទិដ្ឋភាពផ្សេងគ្នា។ ទិដ្ឋភាពទី១ គឺជាកងទ័ព នៅក្នុងក្បួនកងទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ និងទិដ្ឋភាពទី២ គឺជនជាតិចិននៅសហគមន៍ក្នុងចំណោមនៃអាណាប្រជានុរាស្ត្រខ្មែរ ដែលរស់នៅក្នុងរាជធានីអង្គរ នៅសតវត្សរ៍ទី ១២-១៣៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


