Connect with us

ព័ត៌មានជាតិ

៤ លក្ខខណ្ឌ​ពិសេស អាច​ឲ្យ​ជនបរទេស​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន

បានផុស

នៅ

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ថ្មី​ច្បាប់​ស្តី​ពី​សញ្ជាតិ​សម្រាប់​ជនបរទេស ដែល​ចង់​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ។ ក្នុង​អនុក្រឹត្យ​បាន​បង្ហាញ​ពី​នីតិវិធី​ការ​ស្នើ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​ សម្រាប់​ជនបរទេស​រស់នៅក្នុងប្រទេស​កម្ពុជាផ្អែក​តាមលក្ខខណ្ឌ​​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូល​សញ្ជាតិ​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍

មាត្រា ៣ នៃ​ច្បាប់​ស្តី​សញ្ជាតិ​បាន​បញ្ជាក់​ថា ជនបរទេសអាច​ទាមទារ​ស្នើសុំ​ចូល​សញ្ជាតិខ្មែរ​បាន តាមរយៈ​ការ​រៀប​អាពាហ៍​ពិពាហ៍​​ស្របច្បាប់​ជាមួយ​ពលរដ្ឋ​ខ្មែរ។

ការស្នើសុំ​ចូលសញ្ជាតិ​ខ្មែរតាមរយៈ​ចំណង​អាពាហ៍ពិពាហ៍​ តម្រូវ​ឲ្យ​ជននោះ​​ត្រូវមានវត្តមានក្នុងប្រទេស​កម្ពុជា ហើយ​​ត្រូវដាក់​ពាក្យសុំ​និងបំពេញបែបបទ​នៅអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម។

​ក្នុង​ច្បាប់ក៏អនុញ្ញាតិ​​ឲ្យ​ជនបរទេស​ជាឪពុក​ឬម្តាយដែល​មាន​កូនជា​អនីតិជន ​អាច​ស្នើសុំ​​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​។ ​​ហើយ​មុន​ទទួលបានសញ្ជាតិខ្មែរ តម្រូវ​ឲ្យ​ធ្វើ​សម្បថ​នៅ​ចំពោះ​​មុខ​តុលាការ​កំពូល។

ការចូលសញ្ជាតិ​តាម​ការវិនិយោគ

មាត្រា ២៩ ច្បាប់​ស្តី​ពី​សញ្ជាតិ​បានបញ្ជាក់ថា​ ជនបរទេស​អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ​បើសិន​បាន​បោះទុន​វិនិយោគ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាចាប់ពី ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀល​ឡើងទៅ។

ការ​វិនិយោគ​ត្រូវតែ​​ស្ថិតនៅក្នុងវិស័យអាទិភាព​ស្របតាមគោលនយោបាយ​​របស់​រាជរដ្ឋាភិបាល ​ហើយការ​វិនិយោគដោយ​ប្រើប្រាស់​​​ទុន​ផ្ទាល់​ខ្លួនដែល​មាន​ប្រភពច្បាស់លាស់​។

ការផ្តល់ជំនួយសប្បុរសធម៌

ជនបរទេស​ដែល​​ធ្វើអំណោយ​ជា​សាច់ប្រាក់​ផ្ទាល់​ខ្លួនចូល​ថវិកាជាតិ សម្រាប់​បម្រើ​ជា​​ផល​ប្រយោជន៍​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ក៏អាច​ដាក់​ពាក្យស្នើសុំចូល​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ធ្វើ​សញ្ជាតូបនីយកម្ម​​។

ការ​​ធ្វើ​អំណោយ​ជា​សាច់​ប្រាក់​ចាប់​ពីចំនួន ១២ ០០០ ០០០ ០០០ (ដប់​ពីរ​ប៊ីលាន) រៀល​ឡើង​ទៅ។ ការ​ធ្វើ​​អំណោយ​ជា​សាច់ប្រាក់ផ្ទាល់ខ្លួននេះ ត្រូវ​មានប្រភពច្បាស់លាស់និងស្របច្បាប់ ហើយដែល​​​ត្រូវ​បង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាន​គុណសម្បត្តិ​ពិសេស​

​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ក៏ផ្តល់លក្ខខណ្ឌ​សម្រាប់​ជនបរទេសដែល​មាន​គុណសម្បត្តិ​ពិសេស​ឬថ្វីដៃ​ពិសេស អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​ដោយសញ្ជាតូបនីយកម្ម ហើយ​​​ត្រូវបំពេញបែបបទ​តាម​ច្បាប់ប្រទេស​កម្ពុជា៕

ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ ទទួលបានសញ្ជាតិខ្មែរ ក្រោយ​ចូលរួម​បុព្វហេតុការពារ​ព្រៃឈើនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម