Connect with us

វប្បធម៌ ជំនឿ

មិន​ជឿ​កុំ​ប្រមាថ ចាស់ៗហាមមិនឲ្យឈ្លោះជាមួយជាងដាច់​ខាត​ ពេលសង់ផ្ទះ

បានផុស

នៅ

ហេតុអ្វីបានជាចាស់ពីដើម រមែងហាមកូនចៅមិនឲ្យឈ្លោះជាមួយជាង ពេលសង់ផ្ទះ?

ដោយផ្អែកតាមជំនឿដូនតាខ្មែរ ចាស់ៗតែងហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសាងសង់គេហដ្ឋានថ្មី ព្រោះកាលណាមានជម្លោះ ជាងអាចមិនសប្បាយចិត្ត យកដែកគោលដំសរសកន្លោង ឬបញ្ចុះនៅជើងសរស នាំគ្រួសារក្ដៅក្រហាយ រស់នៅមិនសុខសប្បាយឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ព្រហ្ម សុផល អាយុ ៥៧ ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម។ ចាស់ទុំរូបនេះបន្តថា  ជម្លោះតាំងពីចាប់ផ្ដើមសង់ផ្ទះ នាំឲ្យគ្មានមានសិរីសួស្ដី អាចប៉ះពាល់ដល់ការរកស៊ី ចំណែកញាតិមិត្តអាចរស់នៅមិនចុះសម្រុងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯ លោក ជុង ម៉េង អាយុ ៤០ ឆ្នាំ ជាអ្នករស់នៅខេត្តកណ្ដាលបានឲ្យដឹងដែរថា ប្រសិនបើផ្ទះថ្មជាងនឹងបង្កប់ឆ្អឹងខ្មោចក្រោមឥដ្ឋឬការ៉ូ តែបើផ្ទះឈើគេនឹងបោះដែកគោល ឬបន្តក់ឈាមជាងលើមេដំបូលផ្ទះ។ ជាងផ្ទះចាស់បទពិសោធន៍រូបនេះថា បើកាលណាអ្នកសង់ធ្វើដូច្នេះ វានឹងធ្វើឲ្យម្ចាស់រស់នៅមិនសុខ ជួនកាលអាចមើលឃើញមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះ សម្រាន្តមិនបាន ឬជួនកាលសមាជិកគ្រួសារអាចជួបគ្រោះផ្សេងៗ។  លោក ជុង ម៉េង បន្ថែមថា ប្រសិនមានករណីបែបនេះ វិធីមានតែម្យ៉ាងប៉ុណ្ណោះ​គឺម្ចាស់ផ្ទះត្រូវរុះរើផ្ទះចោល ឬផ្លាស់ទីលំនៅតែម្ដង។  ដោយសារតែដូច្នោះហើយ ទើបពេលសង់ផ្ទះ គេតែងថ្នមចិត្តជាង ព្រោះខ្លាចជាងធ្វើអំពើងងឹតនានាដាក់ម្ចាស់នោះឯង។

យ៉ាងណាមិញ វិស្វករជើងចាស់ អ៊ាន់ គន្ធា ជាបុគ្គលិកក្រុមហ៊ុនមួយបានលើកមតិផ្ទុយពីអបិយជំនឿខាងលើថា ឈ្លោះគ្នាជាមួយជាង តាមពិតអាចបង្កបញ្ហាច្រើន នាំឲ្យពិបាកដល់ម្ចាស់ផ្ទះជាច្រើនអន្លើ។ លោកមានប្រសាសន៍ថា ការសាងសង់នឹងយឺតយ៉ាវ ឬអាចផ្អាក ព្រោះតែជម្លោះរវាងអ្នកទាំងពីរ នាំខាតពេលវេលា។ ម្យ៉ាង ពេលជាងខឹង អ្នក​ខ្លះនឹង​ប្រើ​គ្រឿង​សំណង់​អន់​ៗ ដែល​ធ្វើ​ឲ្យ​គេហដ្ឋាន​ល្អ​មើល​តែ​សម្បក​ក្រៅ ​​មិនមានគុណភាពដល់សំណង់ជាប់យូរឡើយ ព្រមទាំងខាតបង់ប្រាក់ច្រើនផងដល់ម្ចាស់ផ្ទះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មានអ្នកឈឺក្នុងផ្ទះ ​ សាកក្បួនហុងស៊ុយនេះ ក្រែងជួយបាន

ចុចអាន៖ ហុងស៊ុយដើមទទឹមក្នុងផ្ទះ​ ទាក់ទិននិងលាភមានកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម