Connect with us

វប្បធម៌ ជំនឿ

៥ យ៉ាងត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំ ដើម្បីនាំមកនូវសុភមង្គល ទទួលលាភសំណាង

បានផុស

នៅ

ក្រៅ​ពី​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្នុង​នោះ​យើងក៏គួរបន្ថែម​លាភសំណាង​​ និងភាព​ចម្រុង​ចម្រើន​មានដល់ខ្លួនឯងតាមរយៈល្បិចក្នុងជំនឿតាំងពីជំនាន់ចាស់ៗពីដើមផងដែរ។

១ សំអាតមុខផ្ទះ

តំបន់​នៅ​មុខ​ផ្ទះ​ប្រៀប​ដូច​ជា​មាត់​នៃ​ទ្រព្យ​សម្បត្តិ។ វាគឺជាចំណុចទទួលថាមពលដ៏ល្អ ហើយគេជឿថាការលាងមុខ ឬសម្អាតមុខផ្ទះ ប្រៀបដូចជាការបោសសម្អាតសំណាងអាក្រក់ លាងជម្រះរឿងអាក្រក់ៗ ហើយចាត់ទុកថាជាការអំពាវនាវឲ្យជួបតែរឿងល្អៗចូលមកក្នុងផ្ទះទាំងមូល អំពីហិរញ្ញវត្ថុ ការងារ និង សំណាងពេញមួយឆ្នាំ២០២៣។

២ សម្អាត​វត្ថុ​សក្តិសិទ្ធិក្នុងផ្ទះ

ការ​សម្អាត​វត្ថុ​បរិសុទ្ធ វា​ជា​រឿង​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​​ ព្រោះ​ជា​កន្លែង​ថ្វាយបង្គំ​តោង​ជាប់ក្នុងចិត្ត និងបន្ថែមភាពរីករាយដល់ផ្ទះ វាគួរតែត្រូវបានសម្អាតដើម្បី​ការពារធូលីពីការជាប់។ ជាពិសេសការដាក់​រូប​ព្រះពុទ្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ជួយឲ្យមានលាភ​សំណាង លើក​តម្កើង​កិត្យានុភាព និង​អារម្មណ៍​សុខសាន្ត។

៣ សម្អាត ឬផ្លាស់ប្តូរកាបូប​របស់អ្នក

បើ​សម្អាត​កាបូប​មី ឬ​ប្តូរ​កាបូប​ថ្មី គេ​ជឿ​ថា​កាបូប​ប្រៀប​ដូច​ជា​កន្លែង​ស្តុក​ទុក នឹងជួយ​បង្កើន​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ ធ្វើឲ្យ​ហិរញ្ញវត្ថុ​មិន​ជាប់គាំង ​ឬ​មិនលេចធ្លាយ​តាមចន្លោះប្រហោង​ណាមួយ។ សម្រាប់ឆ្នាំ ២០២៣ ពណ៌​ហុងស៊ុយ​សម្រាប់​ប្ដូរកាបូបមានពណ៌ស្វាយ បៃតង ក្រហម ទឹកក្រូច ខៀវ បន្ថែមក្រដាស់ប្រាក់ដែលបញ្ចប់ដោយលេខ ៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤ ស្រង់ទឹកព្រះរស់ក្នុងផ្ទះ ​ហើយ​សុំការអភ័យទោសឬអ្នក​ដែលចិញ្ចឹមយើង

ក្នុងឱកាសចូលឆ្នាំ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ស្រង់ព្រះរស់ ឬ​អ្នក​ដែល​ចិញ្ចឹម​យើង។ ការបង្ហាញការ​ដឹងគុណចំពោះអ្នកមានគុណគឺការសុំទោសចំពោះអ្វីដែលយើង​បានធ្វើខុសកាលពី​អតីតកាល អាចជាចេតនា ឬ​អចេតនា។ បើ​ធ្វើ​បាន វា​នឹង​ជួយ​លើក​ស្ទួយ​ជីវិត​ឲ្យ​មាន​ភាព​ចម្រុងចម្រើន ធ្វើ​អ្វី​ក៏​រលូន​គ្មាន​ការ​ធ្លាក់​ចុះ អំពើ​អាក្រក់​នឹង​រលាយ​បាត់​ទៅ ជួប​តែ​រឿង​ល្អ​ៗ ។

៥ សម្អាត​រាងកាយ និងចិត្តរបស់​អ្នក

ចាប់ផ្តើម​ជាមួយផ្នែករាងកាយស្អាត មិនថាកាត់សក់ ឬ​កាត់ក្រចក។ យក​ទឹក​សល់ស្រង់ព្រះរស់​ដែលជា​ទឹក​បរិសុទ្ធ ឬទឹក​មន្តពី​ព្រះសង្ឃ​មក​មក​ងូតឬលុបមុខ​ដើម្បី​លាភ​សំណាង សម្អាត​ភាព​រញ៉េរញ៉ៃ អ្វីក៏ដោយដែលមានបញ្ហា ឬអាក្រក់ សូម​ឲ្យ​កន្លងផុតទៅ ហើយ​ពេល​សម្អាត​កាយ និង​ចិត្ត គួរតែ​ជា​គំនិត​ល្អ​។ នោះហើយជា​ទាំងអស់វានឹងត្រូវបានចាត់ទុកថា​ជាការចាប់ផ្តើម​ដ៏ល្អសម្រាប់ឆ្នាំថ្មីហើយពេញមួយឆ្នាំនឹងមានតែរឿងល្អ​ចូលមក៕

គ្រូ ណុប

ចុចអាន៖ដើរលេងចូលឆ្នាំខ្មែរដោយសុវត្ថិភាព កុំភ្លេចប្រយ័ត្នលើ ៤ ចំណុចធំៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម