ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ
សេតវិមានបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) ថា សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិនដល់ ២៤៥ ភាគរយ។

ការប្រកាសរបស់សេតវិមានចុងក្រោយនេះ ធ្វើឡើងក្រោយចិនកាលពីសប្ដាហ៍មុន បានដំឡើងពន្ធសងសឹក ១២៥ ភាគរយ លើទំនិញនាំចូលពីអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សេតវិមាន បាននិយាយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥ ភាគរយ លើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ប្រទេសនេះ»។
សេតវិមានបានបន្តថា៖ «នៅថ្ងៃទី១ លោកប្រធានាធិបតី ត្រាំ បានផ្តួចផ្តើមគោលនយោបាយពាណិជ្ជកម្មអាមេរិកដំបូងរបស់លោក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិកអស្ចារ្យម្តងទៀត»។ សេតវិមានបន្ថែមថា៖ «ប្រទេសជាង ៧៥ បានឈានដល់ការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួចហើយ។ ជាលទ្ធផល ពន្ធខ្ពស់ទៅតាមប្រទេសនីមួយៗ បច្ចុប្បន្នត្រូវបានផ្អាកចំពេលការពិភាក្សាទាំងនេះធ្វើឡើង លើកលែងតែចិនដែលបានសងសឹក»។
ចិន មិនទាន់ឆ្លើយតបយ៉ាងណាទេ។ មន្រ្តីចិនបានបានព្រមាននាពេលកន្លងមកថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ ហើយរដ្ឋាភិបាលបាននិយាយនៅពេលដំឡើងពន្ធសងសឹកថា ខ្លួននឹងឈប់អើពើលើការបង្កើនពន្ធរបស់អាមេរិក «នាពេលអនាគត» ទោះបីអាមេរិកដំឡើងដល់កម្រិតខ្ពស់យ៉ាងណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


