Connect with us

នយោបាយ

សម្ដេចធិបតីផ្ញើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ផ្ញើវីដេអូស្វាគមន៍នូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជា ដោយថាសម្ដេចរីករាយនឹងធ្វើការជាមួយលោកស៊ីដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន​ សំដៅសម្រេចបាននូវប្រយោជន៍រួមជូនជាតិ និងប្រជាជនទាំងពីរប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូស្វាគមន៍ដែលមានរយៈពេល១នាទី៥២វិនាទីថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មកកម្ពុជាដោយថា​ដំណើរទស្សនកិច្ច​នេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា-ចិន។

សម្ដេចបន្ថែមថា​៖ «ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ចាប់ផ្ដើមនូវជំនាន់សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ បន្តដល់ជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបន្តដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលទំនាក់ទំនង​កម្ពុជា-ចិន បាន​ឈានដល់កម្រិតខ្ពស់បំផុតជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប»។

សម្ដេចបន្ថែមទៀតថាប្រទេសកម្ពុជា-ចិន កំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួមដើម្បីផលប្រយោជន៍រួមដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាពស្មើសិទ្ធិមិនជ្រែតជ្រែកចូលកិច្ចការផ្ទៃក្នុង។

សម្ដេចក៏បានកោតសរសើចិនចំពោះការចូលរួមជួយដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍ផងដែរ។

សម្ដេចថា៖ «ភាពជាដៃគូរកម្ពុជា-ចិនក៏ជួយពង្រឹងនូវឯករាជ្យការពារជាតិ និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ»។

សម្ដេចធិបតីមានប្រសាសន៍ថាសម្ដេចរីករាយនឹងជួបពិភាក្សាជាមួយលោក ស៊ី ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន​ សំដៅសម្រេចបាននូវប្រយោជន៍រួមជូនជាតិ និងប្រជាជនទាំងពីរប្រទេស​។

គួរឱ្យដឹងផងដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា២ថ្ងៃនៅថ្ងៃទី១៧ និង១៨ ខែមេសានេះដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរ។ ការធ្វើដំណើរមកកម្ពុជាជាថ្មីរបស់លោក ស៊ី ជីនពីង ត្រូវបាន​ក្រសួងការបរទេសកម្ពុជា ចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម