Connect with us

សន្តិសុខសង្គម

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

បានផុស

នៅ

ភ្នំពេញ ៖ គ្រឿងចក្រ សម្រាប់​ស្ទូច​ថ្ម​បេតុង ដើម្បី​ដាក់​ទប់​តាម​មាត់​ប្រឡាយ​លូ​ទឹក​ស្អុយ​ស្ពានដែក ស្រាប់​តែ​ផុងដី ផ្អៀង​មួយ​ចំហៀង រំលំ​ដងស្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់​ទៅ​លើ​សំយាប​ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ​និង ម៉ូតូមួយ​គ្រឿង ផ្អើលប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍រលំដងសន្ទូច បង្ក​ការ​ភ្ញាក់​ផ្អើល​កាលវេលាម៉ោង ០៤និង៣០នាទីល្ងាចថ្ងៃទី១០ខែ ខែមេសាឆ្នាំ២០២៥ តាមបណ្ដោយ​មាត់​ប្រឡាយ​ស្ពាន​ដែក ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោង​តាម​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា គាត់បានឃើញគ្រឿងចក្រស្ទូចលើកបេតុង ដើម្បីសង្កត់តាមមាត់ប្រឡាយជាធម្មតាដូចសពមួយដង។ ខណៈ​ពេល​កើតហេតុ បាន​បាក់​ដងសន្ទូច ដែល​កំពុង​ស្ទូចថ្មបេតុងទៅសង្កត់តាមមាត់ប្រឡាយ​បន្ត​ទៀត ក៏​ស្រាប់​តែ​គ្រឿង​ចក្រ​ផុង​ដី​មួយ​ចំហៀង​ បណ្ដាល​ឱ្យ​រលំ​គ្រឿងចក្រ និង​ដង​ស្ទូច​ប្រវែង​ប្រហែល​៥០ម៉ែត្រ​សង្កត់​មក​លើ​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ និង ម៉ូតូ​បណ្ដាល​ឱ្យ​ខូច​ខាត សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

បច្ចុប្បន្ន តំណាងក្រុមហ៊ុនបានមកធ្វើការសម្របសម្រួលដោះស្រាយសំណង ជា​មួយពលរដ្ឋរងគ្រោះ និង​បាន​ឱ្យក្រុម​ជាងកាត់ដងស្ទូច​យក​ចេញ​ពី​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ជួសជុលឡើងវិញ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម