ព័ត៌មានជាតិ
ពលរដ្ឋដែលសង់ផ្ទះខុសច្បាប់នៅតំបន់គូលែនព្រហ្មទេព ត្រូវបានអាជ្ញាធរឱ្យរុះរើចេញព្រោះជាតំបន់អភិរក្សសត្វព្រៃ
ពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗចំនួន ៦០គ្រួសារ បានមកសង់ផ្ទះតូចៗខុសច្បាប់ ក្រោយឆ្នាំ២០១៨ ត្រូវអាជ្ញាធរខេត្តព្រះវិហារឱ្យរុះរើចេញដោយខ្លួនឯង ព្រោះតំបន់គូលែនព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយតំបន់នោះមានសត្វព្រៃជាច្រើនកំពុងរស់នៅ ទើបអាជ្ញាធរត្រូវចាំបាច់ត្រូវតែអភិរក្ស។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្ត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះថា អាជ្ញាធរខេត្តព្រះវិហារ សូមច្រានចោលនូវព័ត៌មានរបស់វិទ្យុបរទេសមួយចំនួនដែលផ្សាយថា អាជ្ញាធរទុកឱសានវាតឱ្យប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅតំបន់គូលែនព្រហ្មទេព ចាកចេញរយៈពេល ១៨ ថ្ងៃ។ លោកបន្តថា តាមពិតកាលពីពេលថ្មីៗនេះ អាជ្ញាធរបានចុះទៅណែនាំពលរដ្ឋចំនួន៦០គ្រួសារដែលមកសាងសង់ខ្ទមខុសច្បាប់លើដីរដ្ឋ ក្រោយឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២៤នេះ ត្រូវរុះរើចេញទៅនៅស្រុកកំណើតរបស់ខ្លួនវិញ។ ប៉ុន្តែអាជ្ញាធរមិនបានដាក់ឱសានវាតឲ្យពលរដ្ឋនោះទេដូចការលើកឡើងនោះទេ គឺឱ្យពលរដ្ឋរុះរើចេញតាមសម្រួលតែប៉ុណ្ណោះ។ លោកបន្ថែមថា ដីព្រៃរបស់រដ្ឋនៅតំបន់គូលែនព្រហ្មទេពនៃស្រុកគូលែនខេត្តព្រះវិហារនេះ គឺអាជ្ញាធរពាក់ព័ន្ធបានប្រឹងប្រែងគិតគូរអភិរក្សសត្វព្រៃជាច្រើនប្រភេទដែលកំពុងរស់នៅ ហើយបើពលរដ្ឋនាំគ្នាទៅកាប់ព្រៃធ្វើផ្ទះជាបន្តបន្ទាប់ដោយខុសច្បាប់បែបនេះ អាជ្ញាធរត្រូវតែទប់ស្កាត់យ៉ាងដូច្នេះឯង។ លោកបន្តទៀតថា ចំពោះពលរដ្ឋដែលត្រូវចាកចេញអាជ្ញាធរក៏កំពុងគិតគូរជួយរកទីតាំងថ្មីជូនពួកគាត់ដែលរស់នៅមុនឆ្នាំ ២០១៨ ផងដែរ។

ពាក់ព័ន្ធករណីនេះដែរ មន្ត្រីជំនាញបរិស្ថាននៃខេត្តព្រះវិហារ ដែលបានចុះសួរនាំប្រជាពលរដ្ឋរស់នៅខុសច្បាប់លើដីរដ្ឋខាងលើបានឲ្យដឹងថា ប្រជាពលរដ្ឋចំណាកស្រុកចំណាកស្រុកចំនួន៧២គ្រួសារ បានមកតាំងលំនៅដ្ឋានក្នុងឆ្នាំ២០២១ ដោយជឿតាមការអូសទាញរបស់មេខ្យល់ ថាពួកគេចែកដីឱ្យ ប្រជាពលរដ្ឋណាដែលបានមករស់នៅទីនេះ ចែកដីឱ្យ ក្នុង១គ្រួសារ ដីផ្ទះ៥០ម៉ែត្រគុណ១០០ម៉ែត្រ ដីចម្ការ ៣ហិកតា តាមពិតដីនោះជាដីព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថាន ការពារដោយព្រះរាជក្រិត្យ មិនអាចជនណាយកធ្វើជាកម្មសិទ្ធិបានឡើយ។

មន្ត្រីដដែលថា ដំបូងឡើយប្រជាពលរដ្ឋមកធ្វើចម្ការ មានតែ២ឬ៣គ្រួសារទេ ក្រោយមកចេះតែមានប្រជាពលរដ្ឋមករស់នៅបន្តបន្ទាប់ ទោះបីសមត្ថកិច្ចហាមប្រាមយ៉ាងណាក៏មិនស្តាប់ដែរ។ មន្ត្រីបរិស្ថានដរដែលបានបន្តទៀតថាអាជ្ញាធរពាក់ព័ន្ធ តែងតែចុះមកប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអោយពួកគាត់យល់ដឹងពីច្បាប់និងអោយពលរដ្ឋរុះរើសំណង់អនាធិបតេយ្យចេញដោយស្ម័គ្រចិត្ត។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ សូមដកដីនោះមកជាដីរដ្ឋ ដែលការពារដោយមន្ត្រីបរិស្ថានវិញនិងថែរក្សាតំបន់ទីនោះឲ្យបានដូចដើមព្រោះតំបន់នោះជាតំបន់ដែនជម្រកសត្វទាស្លាបស និងសត្វព្រៃជាច្រើនដែលជាសត្វកម្រជិតផុតពូជទៅហើយ៕
ដោយ៖ ជុន កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


