ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ នៅសួនច្បារជ័យមង្គលព័ត៌មាន
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញរៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងសួនច្បារជ័យមង្គលព័ត៌មាន ក្នុងបរិវេណទីស្តីការក្រសួងព័ត៌មាន។

ការរៀបចំពិធីនេះ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានគង់វង្ស ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងដឹងពីស្នាដៃ និងតម្លៃរួមរបស់បុព្វបុរសជំនាន់មុន ក៏ដូចជាសមិទ្ធផលសង្គមជាតិ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាគ្រឹះរឹងមាំសំរាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កូនចៅជំនាន់ក្រោយ។

គួរឱ្យដឹងថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរៀបចំអភិសេកកាលទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥កន្លែងទៅ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន សមិទ្ធផលថ្មីនៅលើទីតាំងបិរវេនក្រសួងព័ត៌មាន គឺសម្រាប់ទុកបន្សល់ជាកេរតំណែល និងត្រូវថែរក្សាទុកសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ជាស្នាដៃជាងចម្លាក់ខេត្តកំពង់ធំ ដែលបានចំណាយពេលឆ្លាក់រយៈពេល ៣ខែ ហើយលោករដ្ឋមន្ត្រី បានតាមពិនិត្យមើលរហូតដល់វិនាទីចុងក្រោយដើម្បីឱ្យទម្រង់រូបបដិមាប្រហាក់ប្រហែលឬស្រដៀងនឹងរូបបដិមាព្រះបាទជ័យវរ្ម័នតម្កល់នៅសារៈមន្ទីរជាតិ និងថ្មភក់នេះយកមកពីខេត្តព្រះវិហារដូចទៅ នឹងថ្មដែលបានប្រើប្រាស់ក្នុងការកសាងប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ៕



























-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


