កីឡា
កាន់ ស្រីរ័ត្ន អំពាវនាវមហាជនឲ្យជួយគាំទ្រស្ត្រីរត់ប្រណាំងចម្ងាយឆ្ងាយ ២១ Km មិនសូវមានអ្នកលេងឡើយ
កីឡាការិនី កាន់ ស្រីរ័ត្ន អំពាវនាវមហាជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ស្ត្រីដែលប្រកួតរត់ប្រណាំងចម្ងាយឆ្ងាយ ២១Km នាពេលបច្ចុប្បន្ន ព្រោះមិនសូវមាននារីៗលេងលើចម្ងាយឆ្ងាយបែបនេះឡើយ។

កីឡាការិនី កាន់ ស្រីរ័ត្ន
កីឡាការិនីជម្រើសជាតិផ្នែកអត្តពលកម្ម កាន់ ស្រីរ័ត្ន បានឲ្យដឹងថា បច្ចុប្បន្ននេះខ្លួនកំពុងហ្វឹកហាត់ និងលេងលើវិញ្ញាសារត់ចម្ងាយឆ្ងាយពិសេសពាក់កណ្ដាលម៉ារ៉ាតុង ២១ គីឡូម៉ែត្រ។ ជាក់ស្ដែងការរត់ចម្ងាយឆ្ងាយផ្នែកនារីនេះមិនសូវមានអ្នកលេងឡើយ ដោយសារតែឆម្ងាយឆ្ងាយពេក និងមានការលំបាកលើការហ្វឹកហាត់។

កីឡាការិនី កាន់ ស្រីរ័ត្ន
ដោយឡែកនៅព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់នេះ ខ្លួននឹងប្រកួតលើវិញ្ញាសាចម្ងាយ ២១គីឡូម៉ែត្រ។ ដូច្នេះបើលទ្ធផលល្អ ឬមិនល្អយ៉ាងណាសូមមហាជនបន្តជួយលើកទឹកចិត្តបន្ថែមដើម្បីឲ្យខ្លួនក៏ដូចជាកីឡាការិនីដទៃមានទឹកចិត្តអាចបន្តខំប្រឹងតទៅទៀតជាជាងបង្អាប់ស្ដីបណ្ដោសណាមួយ។ ស្រីរ័ត្ន ប្ដេជ្ញានឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពនៅព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ។

ទិដ្ឋភាពហ្វឹកហាត់ផ្នែករត់ប្រណាំង
បញ្ជាក់ដែរថា សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តបានបញ្ជូនកីឡាករ កីឡាការិនី សរុប៣រូបចូលរួមការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ ២៧ ខែកក្ដដា ឆ្នាំ២០២៥។ ក្រុមអត្តពលកម្មទាំង ៣រូបនេះរួមមានដូចជា ណឹប ចាន់យូរ៉ុង លេងលើវិញ្ញាសា 100-200m បុរស។ កីឡាការិនី សាង លីដា លេងវិញ្ញាសា 100-200m នារី។ កីឡាការិនី កាន់ ស្រីរ័ត្ន លេងវិញ្ញាសា 21km Half Marathon នារី៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


