Connect with us

វប្បធម៌ ជំនឿ

ក្រុមសិល្ប:កម្ពុជា​ ទទួលបាន​មេដាយមាស​ និងប្រាក់​​ ក្នុង​មហោស្រព​តន្ត្រី​អាស៊ាន ​ឆ្នាំ​២០២២​

បានផុស

នៅ

ក្រុមសិល្ប:កម្ពុជា​ នៃ​នាយកដ្ឋាន​សិល្បទស្សនីយភាព​ បាន​ទទួល​មេដាយ​ចំនួន​ពីរ​ ក្នុង​នោះ​មេដាយ​មាស​មួយ​ និង​មេដាយ​ប្រាក់​មួយ​ និង​ប័ណ្ណ​សរសើរ​ចំនួនមួយ​ ក្នុង​ការ​ប្រកួតប្រជែង​ មហោស្រព​តន្ត្រី​អាស៊ាន​ ឆ្នាំ​២០២២​ នៅ​ ប្រទេសវៀត​ណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងបន្ថែមថា សិល្បករ សិល្បការិនី នាយកដ្ឋាន ចូលរួមមហោស្រពតន្ត្រីអាស៊ាន ឆ្នាំ២០២២ (ASEAN Music Festival) ដែល​បាន​ធ្វើ​ឡេីង​ពី​ថ្ងៃ​ទី​១៩​ ដល់២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីក្រុង​ Hoi An ខេត្ត​ Quang Nam ប្រទេសវៀត​ណាម​ តមតាមការអញ្ជើញពីសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឯល ប៊ុនណុល អនុប្រធាននាយកដ្ឋាន បានដឹកនាំ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ចូលរួមមហោស្រពតន្ត្រីអាស៊ាន (ASEAN Music Festival) នៅទីក្រុង Hoi An ខេត្ត Quang Nam នៃប្រទេសវៀតណាម។

ក្នុងព្រឹត្តិការណ៍វប្បធម៌នេះ ប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងទទួលបាននូវលទ្ធផល៖

‌១.តន្ត្រីភ្លេងការ ( The Wedding Music ) ទទួលបានមេដាយមាស អមដោយថវិកា

២.តន្ត្រីរបាំឆៃយ៉ាំ ( Chhai Yam Dance) ទទួលបានមេដាយប្រាក់ អមដោយថវិកា

៣.បណ្ណសរសើរចំនួនមួយ លើការថែរក្សាតន្ត្រី ទំនៀមទម្លាប់ ប្រពៃណីបានខ្ជាប់ខ្ជួន (Merit of Authentic Tradition)។

គួរបញ្ជាក់ថា មហោស្រពនេះ មានប្រទេសចូលរួមដូចជា ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម ជាម្ចាស់ផ្ទះ មានចំនួន ១០ក្រុមមកពីបណ្តាខេត្តផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម