វប្បធម៌ ជំនឿ
កម្ពុជា ពិភាក្សា គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍
កម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពី គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ “Safeguarding World Heritage Site Archives in South-East Asia” ជាមួយ អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិ។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមានកិច្ចប្រជុំពិភាក្សា ស្ដីពី គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ “Safeguarding World Heritage Site Archives in South-East Asia” ជាមួយ លោក Andrew Henderson អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិ (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។


គម្រោងនេះពិភាក្សាពី ការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ ភាគីពាក់់ព័ន្ធបានពិភាក្សាពីការគ្រប់គ្រង ឯកសារគម្រោង ប្លង់ រូបថត វីដេអូឯកសារ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។


ក្រោយពីកិច្ចប្រជុំរួច លោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួន ដូចជា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចជាដើម។

បន្ទាប់មកអ្នកជំនាញការបានអញ្ជើញទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


