វប្បធម៌ ជំនឿ
មកដឹង លេខទូរសព្ទ និងតេលេក្រាម ស្នើសុំថត និងសេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ
បន្ទាប់ពីទទួលសំណួរពី “កម្ពុជាថ្មី” អាជ្ញាធរជាតិអប្សរា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានសេចក្តីជូនដំណឹង – ស្តីពី ការដាក់ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) សម្រាប់ផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនូវយន្តការមួយដែលនឹងធ្វើការកែសម្រួល និងកែលម្អនូវភាពខ្វះខាតមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការធ្វើយ៉ាងម៉េចបង្កឱ្យការស្នើសុំមានភាពងាយស្រួល។ ជាយន្តការ មានការពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ វិស័យឯកជន និងរៀបចំឱ្យមាន Call Center ជូនអាជីវករ ឬសាធារណជន ដែលមានបំណងចង់ទទួលបានព័ត៌មាន ឬទទួលបាននូវអ្វីដែលពាក់ព័ន្ធជាមួយគោលបំណងរបស់ខ្លួន អាចទំនាក់ទំនងដោយផ្ទាល់ ដើម្បីឱ្យការងារនេះ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវលា អាជ្ញាធរ ជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដូចមានបញ្ជាក់ជូនខាងក្រោម ដែលនឹងអនុញ្ញាត ឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ៖
១- មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា (ឈ្មោះនៃបណ្តាញទំនាក់ទំនងសង្គម TELEGRAM)
២- លេខទូរស័ព្ទ (CALL CENTER) ០១៤ ២២២ ៥៩៩

គួររម្លឹកថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់គ្រួសារ សម្រាប់បង្ហោះតាម Facebook, TikTok ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរ។ ដោយ អនុលោមតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ, ចាំបាច់ត្រូវសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង សម្រាប់ភាពយន្ត, និងអត្ថបទចម្រៀង សម្រាប់ ចម្រៀងកាយវិការ។ ចំពោះការផ្តល់លិខិតអនុញ្ញាត នឹងផ្តល់ជូនរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ភាពយន្ត និងរយៈពេល ៥ថ្ងៃ សម្រាប់ចម្រៀងកាយវិការ។

ពេលទទួលបានលិខិតអនុញ្ញាត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅ អាជ្ញាធរជាតិអប្សរា ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្របសម្រួល៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ