វប្បធម៌ ជំនឿ
បណ្ឌិត យង់ ពៅ ស្នើដល់ប្រទេសមហាអំណាចដែលយកវត្ថុសិល្បៈខ្មែរទៅ ឱ្យបង្វិលមកខ្មែរវិញដើម្បីបញ្ជាក់ពីព្រលឹងអរិយធម៌មនុស្សជាតិ
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់ប្រទេសជាមហាអំណាច ដែលបានយកវត្ថុសិល្បៈខ្មែរទៅ គ្រប់មធ្យោបាយទាំងអស់ ឱ្យបង្វិលវត្ថុសិល្បៈទាំងអស់នោះដែលជារបស់ខ្មែរមកខ្មែរវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់នៃព្រលឹងអរិយធម៌មនុស្សជាតិ។ លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និង ហានិភ័យ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត យង់ ពៅ លើកឡើងថា វត្ថុសិល្បៈខ្មែរមានសារសំខាន់ និងតំណាងឱ្យច្រើនណាស់ មិនថាវប្បធម៌ ប្រពៃណី សិល្បៈ វិទ្យាសាស្ត្រ មនុស្សជាតិ សាសនា ជាពិសេសគឺ ព្រលឹងដូនតាខ្មែរតែម្តង។ នៅដើមទស្សវតរ៍ឆ្នាំ១៩៧០ កម្ពុជាធ្លាក់ក្នុងសង្រ្គាមដែលមានស្ថានភាពស្របូកច្របល់ បង្កើតឱកាសដល់អ្នករត់ពន្ធវត្ថុសិល្បៈ ជួញដូរវត្ថុបុរាណសន្ធឹកសន្ធាប់ ហើយការជួញដូរខុសច្បាប់នេះបានធ្វើឱ្យបាត់បង់បេតិកភណ្ឌ ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ លោកបណ្ឌិត បានដាក់ការចោទសួរថា វត្ថុសិល្បៈខ្លះបានយកចេញពីកម្ពុជាក្នុងសម័យអាណានិគមបារាំងជិត១សតវត្ស មកហើយ តើវត្ថុទាំងអស់នោះត្រូវបានគេលួចយកទៅធ្វើជំនួញ ឬដោយសារកម្ពុជាមិនមានអ្នកជំនាញ ឬបច្ចេកទេសគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយវប្បធម៌ខ្មែរទៅក្រៅប្រទេស?
លោកបានបញ្ជាក់ច្បាស់ៗថា ក្នុងនាមលោកជាអ្នកដែលស្រឡាញ់ព្រលឹងដូនតាខ្លួនឯង មិនមែនក្នុងនាមជារដ្ឋាភិបាល ឬក្នុងនាមតំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជានោះទេ ស្នើឱ្យប្រទេសមហាអំណាចដែលបានយកវត្ថុសិល្បៈខ្មែរទៅ គ្រប់រូបភាពទាំងអស់ បើមានក្រមសីលធម៌ក្នុងខ្លួន គួរតែបង្វិលមកឱ្យកម្ពុជាវិញ។

លោកបានលើកឡើងចំណុចសំខាន់៣ ដើម្បីអំពាវនាវដល់ប្រទេសជាមហាអំណាច និងប្រទេសបារាំងដែលធ្លាប់ដាក់អាណានិគមមកលើកម្ពុជា និងបានយកវត្ថុសិល្បៈខ្មែរទៅក្នុងរូបភាពដូចជា លួច ទិញ ស្រាវជ្រាវ គួរតែបង្វិលមកតម្កល់ទុកនៅទីតាំងដើមវិញដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ។ ជាមួយគ្នានេះ បញ្ឈប់សកម្មភាពទុច្ចរិតទាំងឡាយចំពោះវត្ថុសិល្បៈឱ្យខានតែបាន មិនថាស្ថិតក្នុងរូបភាពបែបណាទេ។ ប្រទេសមហាអំណាចត្រូវទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកាលពីរាប់ពាន់ឆ្នាំមុនកម្ពុជាធ្លាប់ជាអាណចក្រមួយមួយដែរ ត្រង់ចំណុចនេះ លោកថា យុវជនកម្ពុជា ក៏ត្រូវស្គាល់ពីប្រវត្តិសាស្ត្រខ្មែរឱ្យបានច្បាស់ដូចគ្នា តាមរយៈការសិក្សា ស្រាវជ្រាវ និងពិនិត្យឡើងវិញ ដើម្បីក្លាយជាព្រលឹងមនសិកាជាតិ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយប្រទេសដទៃ ក្នុងការខិតខំប្រមូលវត្ថុសិល្បៈខ្មែរដោយជោគជ័យតាមបណ្តាប្រទេសផ្សេងៗមកវិញ ក្នុងនោះ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤នេះ កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍វត្ថុសិល្បៈបានចំនួន ១០៩៨ ពីប្រទេសចំនួន១៥។ នេះបើតាមបណ្ឌិត យង់ ពៅ។ លោកបន្តថា ការធ្វើមាតុភូមិនិវត្តន៍វត្ថុសិល្បៈខ្មែរមកវិញនេះតំណាងឱ្យការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរដែលបានខ្ចាត់ខ្ចាយឱ្យមកកាន់មាតុភូមិកំណើតវិញ៕
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


