Connect with us

សេដ្ឋកិច្ច

​​អ្នក​ជំនាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ ទិញ-លក់មាស ប្រុងប្រយ័ត្ន​ នៅ​ចំ​ពេល​​តម្លៃ​មាស​ហក់​ឡើង​ខ្ពស់​

បានផុស

នៅ

លោក ឡុង សំណាង ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​ ​PP Link securities​ បាន​ផ្ដល់​យោបល់​ឱ្យ​ប្រជា​ពលរដ្ឋ​មានការប្រុង​ប្រយ័ត្ន​ នៅចំ​ពេល​ដែល​តម្លៃ​មាស​កំពុង​កើន​ឡើង​ខ្ពស់ ប្រសិន​បើ​បង​ប្អូន​ទិញ​ក្នុង​ពេលឥឡូវនេះ ក៏​សូម​ទិញ​ក្នុង​តម្លៃ​ដែល​ទាប​ នៅ​ពេល​ដែល​វា (មាស) ធ្លាក់​ចុះ​ ហើយ​លក់​កាត់​ចំណេញ​ពេល​ដែល​វា​កើន​ឡើង ដោយ​មិន​ចង់​ឱ្យ​បងប្អូន​ទុក​យូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​បញ្ជាក់ថា តម្លៃមាសឱ្យតែមានការហក់ឡើងខ្ពស់ហើយ ​វានឹងធ្លាក់ចុះមកវិញ​នៅ​ក្នុង​កម្រិតណាមួយ ដែលនេះជាការប្រុងប្រយ័ត្នសម្រាប់​បងប្អូនដែលជួញដូរ​ទៅលើតម្លៃ​ហាង​ឆេង​មាស។​

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសៅរ៍ទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ តម្លៃហាងឆេងមាសកំពុងជួញដូរ ៥ ១២០ ដុល្លារ ក្នុងមួយតម្លឹង មានការធ្លាក់ចុះជាង ១០០ ដុល្លារ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ​ដែលមានតម្លៃ ៥ ២៣០ ដុល្លារ មួយតម្លឹង។

​​លោក ឡុង សំណាង ​យល់ឃើញ​ថា៖ «បើស្ថិតក្នុងស្ថានភាពបែបហ្នឹងបន្តទៀត ​ពាក់ព័ន្ធ​ជាមួយ​នឹងភាពតានតឹង​ភូមិសាស្ត្រនយោ​បាយ​​ អត្រា​អតិផរណាដែលកើតឡើងនៅអាមេរិក​សម្ពាធពន្ធ ក៏ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​មួយចំនួន​ដែល ពាក់ព័ន្ធជាមួយប្រទេស និងប្រទេស​តម្លៃហាងឆេង​មាសនឹង​បន្តឡើង​ទៅទៀតនៅចុងឆ្នាំ ២០២៥ អាចនឹងឡើងដល់ ៥៤០០-៥ ៥០០ ដុល្លារ ក្នុងមួយតម្លឹង»។

​ប៉ុន្តែប្រសិនបើមានការប្រកាសគម្រោង ឬគោលការណ៍ណាមួយ​ពីអាមេរិក នៅក្នុងឆ្នាំ ២០២៦ ខាង​មុខ​នេះ តម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញ ដោយសារមានគម្រោងក្នុងការ​គ្រប់គ្រងដឹកនាំ​ជាប្រ​ទេសមហាអំណាចមួយដូចជាការបិទបញ្ចប់សង្គ្រាមមួយចំនួនផងដែរ ឬក៏ការប្រកាស​ពីធនា​គារ​កណ្ដាលរបស់​សហរដ្ឋអាមេរិក​ពាក់ព័ន្ធជាមួយ​ការ​តម្លឹង ឬទម្លាក់អត្រាការ​ប្រាក់ វាអាចនឹង​ទម្លាក់​ខ្លួន​ចុះ​។

​អាជីវករលក់មាសផ្សារធំថ្មី ​អ្នកស្រី ហ៊ង រីណា ​​ប្រាប់កម្ពុជាថ្មីថា ​តម្លៃមាស​បានកើន​ឡើងរាល់ថ្ងៃ ​ខណៈ​សកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ​ដោយសារការបារម្ភរបស់អតិថិជន។​

​អាជីវកររូបនេះ ​បញ្ជាក់ថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសជាគីឡូ ខណៈគ្រឿង​មាស​លែង​មានជួញដូរហើយ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម