សេដ្ឋកិច្ច
វៀតណាមជំរុញទិញដំឡូងមីពីកម្ពុជាឱ្យដល់ ៩ លានតោន ក្នុងមួយឆ្នាំ
ក្រុមហ៊ុនវៀតណាមចំនួន ៤ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញដំឡូងមីកម្ពុជាជាង ៣ លានតោន ក្នុងមួយឆ្នាំ និងជំរុញឱ្យដល់ ៩ លានតោន។

ពិធីចុះកិច្ចសន្យាធ្វើឡើងរវាងរវាងក្រុមហ៊ុនប្រមូលទិញដំទ្បូងមីកម្ពុជា-វៀតណាម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ទន្ទឹមនោះ ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដែលតាមរយៈនេះ នឹងជំរុញការនាំចេញ ដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ យល់ឃើញថា៖ «កិច្ចសន្យានេះ កាន់តែបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ប៉ុន្តែតម្លៃគឺនៅដដែល មិនត្រឹមតែ ៣ លានតោនដែលវៀតណាមទិញទេ ជាក់ស្ដែងគឺលើសនេះទៀត គ្រាន់តែការចុះកិច្ចសន្យានេះ ធ្វើឡើងដើម្បីឱ្យមានភាពច្បាស់លាស់»។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ការនាំចេញផលិតផលដំឡូងមីស្រស់នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ មានការថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។
បច្ចុប្បន្ន តម្លៃទីផ្សារដំឡូងមីកើនឡើងបន្តិច ដោយទទួលបាន ២៥០-២៨០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅតំបន់ប៉ែកខាងជើង ត្រឹម ២២០ រៀល ក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតតម្លៃល្អពី ៥០០ រៀល ដល់ ៧០០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៥១៣ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១២,៤១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ការនាំចេញដំឡូងមីរបស់កម្ពុជា សម្រេចបានជាង ៣,៤ លានតោន នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ខណៈចំណិតដំឡូងមីក្រៀមបានចំនួន ១,៣៥ លានតោន កើនឡើង ៥៧,៦២%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


