ព័ត៌មានអន្ដរជាតិ
ត្រាំ បង្ហាញសុទិដ្ឋិនិយមលើជំនួបចរចាពាណិជ្ជកម្មជាមួយ ស៊ី នៅកូរ៉េខាងត្បូង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានបង្ហាញសុទិដ្ឋិនិយមអំពីជំនួបចរចាពាណិជ្ជកម្មរវាងលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

លោក ត្រាំ គ្រោងជួបលោក ស៊ី នៅថ្ងៃព្រហស្បតិ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំនៅទីក្រុង Gyeongju ប្រទេសកូរ៉់េខាងត្បូង។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ ថ្លែងថា លោកផ្ដោតលើជំនួបជាមួយលោក ស៊ី ហើយអាមេរិកអាចនឹងបន្ថយពន្ធលើទំនិញចិន ជាថ្នូរនឹងការរឹតត្បឹតការនាំចេញថ្នាំញៀនហ្វេនតានីលរបស់ចិន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងជាមួយចិនគឺល្អណាស់។ ដូច្នេះខ្ញុំគិតថា យើងនឹងមានលទ្ធផលល្អណាស់សម្រាប់ប្រទេសរបស់យើង និងសម្រាប់ពិភពលោក»។
គួរគូសបញ្ជាក់ថា ជំនួបត្រាំ-ស៊ី ត្រូវបានគេរំពឹងថានឹងជួយបន្ថូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលកន្លងមកបានបង្កើនភាពមិនប្រាកដប្រជាសម្រាប់ទីផ្សារសកល ដែលធ្វើឱ្យតម្លៃមាសហក់ឡើងជាបន្តបន្ទាប់ មុនធ្លាក់ចុះមកវិញក្រោយវិនិយោគិនរំពឹងពីដំណោះស្រាយពាណិជ្ជកម្មតាមរយៈការចរចារបស់ថ្នាក់ដឹកនាំប្រទេសទាំង២។
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


