សេដ្ឋកិច្ច
Amru Rice ប្រមូលទិញស្រូវពីកសិករប្រមាណ ១ ម៉ឺន ៥ ពាន់តោន ត្រឹម ១៦ ថ្ងៃ
ត្រឹមរយៈពេល ១៦ ថ្ងៃ ក្រុមហ៊ុន Amru Rice បានចុះប្រមូលទិញស្រូវប្រមាណ ១ ម៉ឺន ៥ ពាន់តោនពីកសិករនៅតាមបណ្តាខេត្តមួយចំនួនដែលបានចុះហត្ថលេខាកិច្ចសន្យាកសិកម្មជាមួយគ្នានាពេលកន្លងមក។ នេះបើតាម លោក ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យ«កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងការចុះប្រមូលទិញស្រូវពីកសិករនេះដែរ លោក ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា Amru Rice បានចាប់ផ្តើមចុះប្រមូលទិញស្រូវពីកសិករចាប់តាំងពីថ្ងៃទី២៧-២៨ ខែតុលា រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលមានរយៈពេលប្រមាណ ១៦ ថ្ងៃមកនេះ បានជាង ១ ម៉ឺន ៥ ពាន់ហើយ ដោយជាមធ្យម ក្រុមហ៊ុនអាចទិញក្នុងរង្វង់ជាង ១ ពាន់តោនក្នុងមួយថ្ងៃ។
លោកឧកញ៉ា បានបញ្ជាក់ដែរថា៖ «ការទិញស្រូវពីកសិកររបស់ Amru Rice គឺមិនមានភាពថមថយនោះទេ ដោយអាចបន្តទិញស្រូវកាន់តែខ្លាំងបន្ថែមទៀតក្នុងរង្វង់សប្តាហ៍នេះ ឬនៅក្នុងសប្តាហ៍ក្រោយ ព្រោះប្រសិនបើប្រជាកសិករសម្រុកច្រូតកាត់កាន់តែច្រើន នោះក្រុមហ៊ុនក៏នឹងសម្រុកទិញកាន់តែច្រើនតាមដែលអាចធ្វើទៅបានទៅតាមកិច្ចសន្យាកសិកម្មដែលបានចុះជាមួយគ្នានាពេលកន្លងមក»។

ជាក់ស្តែង បើតាមការគ្រោងទុកនោះ Amru Rice គ្រោងទិញស្រូវពីប្រជាកសិករឱ្យបានដល់ ៣ ម៉ឺន ៥ ពាន់តោន ទៅ ៤ ម៉ឺនតោន នៅត្រឹមខែធ្នូ ឆ្នាំ២០២៥ នេះ។
ទន្ទឹមនេះ លោកឧកញ៉ា ក៏បានបន្ថែមដែរថា ពាក់ព័ន្ធទៅនឹងឥណទានពីខាងធនាគារអភិវឌ្ឍជនបទ ARDB ដែលមានទំហំទឹកប្រាក់ ៤០ លានដុល្លារអាមេរិកនេះ លោកឧកញ៉ា យល់ឃើញថានឹងផ្តល់ប្រយោជន៍ជាច្រើនដល់បណ្តាសមាជិករោងម៉ាស៊ីនកិនស្រូវ ដើម្បីជួយទិញស្រូវ ក៏ដូចជារក្សាតម្លៃរបស់ប្រជាកសិករ ជាពិសេសប្រភេទស្រូវផ្ការំដួលមិនឱ្យតម្លៃក្រោម ១០០០៛ នោះទេ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា «សម្រាប់ Amru Rice តម្លៃ ១០០០៛ ហើយ យើងបូកថ្លៃសរីរាង្គទៀត គឺឡើងដល់ ១២០០៛ ឬ ដល់ ១៣០០៛ ក្នុងមួយគីឡូក្រាម ដូច្នេះហើយប្រជាកសិករដែលដាំដុះស្រូវជាមួយក្រុមហ៊ុន Amru Rice គឺចំណេញលុយដោយសារតែកសិករមិនប្រើប្រាស់ការចំណាយទៅលើថ្នាំពុលកសិកម្ម ក៏ដូចជីច្រើន ដូចកសិករផ្សេងទៀតដែលដាំស្រូវបែបធម្មតា»។

សូមជម្រាបថា ពាក់ព័ន្ធនឹងការងារអនុវត្តកិច្ចសន្យាកសិកម្មទិញស្រូវកសិកម្ម Amru Rice បានចុះកិច្ចសន្យាទិញ ស្រូវកសិកម្មពីបណ្តាសហគមន៍នៅតាមរាជធានីខេត្តចំនួន ១៦ ខេត្តក្រុង ដោយគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ក្នុងនោះ តម្លៃគោលសម្រាប់ស្រូវស្រងែ ល្អលេខ១ ក្នុងតម្លៃ ៨០០៛ ក្នុងមួយគីឡូក្រាម លេខ២ តម្លៃ ៧៨០៛ ក្នុងមួយគីឡូក្រាម ហើយបូកនិងតម្លៃបន្ថែមលើកទឹកចិត្តសម្រាប់ស្រូវសែនក្រអូប លេខ១ តម្លៃ ១ ១០០៛ ក្នុងមួយគីឡូក្រាម និងលេខ២ តម្លៃ ១ ០៦០៛ ក្នុងមួយគីឡូក្រាម បូកនិងតម្លៃលើកទឹកចិត្តស្រូវស្រងែ ៤០ រៀល/គីឡូក្រាម និងស្រូវសែនក្រអូប ៧២រៀល/គីឡូក្រាម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


