សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញ ចូលរួមពិព័រណ៍ម្ហូបអាហារ នៅសហរដ្ឋអាមេរិក សំដៅពង្រីកទីផ្សារអង្ករកម្ពុជា
ក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia) បានចូលរួមពិព័រណ៍ម្ហូបអាហារ ដែលរៀបចំឡើងដោយសមាគមភោជនីយដ្ឋានសហរដ្ឋអាមេរិក (NRA Show 2026) នៅទីក្រុង Chicago ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ឧសភា ២០២៦ ដើម្បីបន្តពង្រីកទីផ្សារអង្ករកម្ពុជា និងវិស័យស្បៀងអាហារប្រកបដោយចីរភាពទៅកាន់ទីផ្សារពិភពលោក។

លោក សុង សារ៉ន អគ្គនាយនៃក្រុមហ៊ុន Amru Rice (Cambodia) មានប្រសាសន៍ថា ក្រុមហ៊ុន Amru Rice បានចូលរួម ដើម្បីផ្សព្វផ្សាយអង្ករប្រណីតកម្ពុជា ដែលឆ្លើយតបទៅនឹងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារប្រកបដោយនិរន្តភាព ដែលបានសហការជាមួយគម្រោងជាច្រើនដូចជា គម្រោង អេមស៍ (AIMS) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងគម្រោងផ្សេងទៀតដែលជំរុញទីផ្សារកសិផល និងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព។
លោក សុង សារ៉ន បន្ថែមថា ដំណើរចូលរួមលើកនេះ ក្នុងក្របខណ្ឌម៉ាកយីហោអង្កររបស់កម្ពុជាផ្ទាល់ គឺជាលើកទី១សម្រាប់ Amru Rice ខណៈម៉ាកយីហោរបស់គេគឺបានទៅចូលរួមច្រើនដងមកហើយតាំងពីឆ្នាំ ២០១៣។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) គិតចាប់ពីខែមករា ដល់ខែមេសា ២០២៦ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជិត ៤៧ ម៉ឺនតោន (៤៦៩៩០៩) ទៅកាន់គោលដៅ ៦០ ប្រទេស សម្រេចបានទឹកប្រាក់ជាង ២៦៦ លានដុល្លារ។
ប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៥៨,៦៦% ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហ៊ុយ ១.៦៩% អង្ករសរីរាង្គចំនួន ០.៨៩% អង្ករបាក់គ្រប់ប្រភេទ ១៧.១៨% និងអង្ករផ្សេងៗចំនួន ០.២%។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជាង ៩៤ ម៉ឺនតោន (៩៤០ ៣២១) គិតជាទឹកប្រាក់ជាង ៦០០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


