Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Amru Rice ទិញស្រូវសរុបជិត ៥ ម៉ឺនតោន ចាយថវិកាជិត ១៥ លានដុល្លារ

បានផុស

នៅ

ឧកញ៉ា សុង សារ៉ន ​​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​សប្តាហ៍​នេះ​ Amru Rice ​ប្រមូល​ទិញ​ស្រូវពីកសិករ​សរុប​បាន​ជិត ៥ ម៉ឺន​តោន ចំណាយ​ថវិកា​សរុប​ជិត ១៥ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ឧកញ៉ា សុង​ សារ៉ន ថា ការប្រមូលទិញស្រូវពីកសិករនេះ គឺ​រាប់​ចាប់​ពី​ខែ​តុលា រហូត​មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០២៥ ហើយ​តួលេខ​នៃការ​ចំណាយជិត ១៥ លានដុល្លារ ដែល​ Amru Rice បាន​ចំណាយ​សម្រាប់ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នេះ គឺ​ក្រុមហ៊ុន​បាន​បង្កើន​តម្លៃខ្ទង់​ពី ៣ ទៅ ៥ លានដុល្លារ លើសតម្លៃទីផ្សារដល់កសិករ។

សម្រាប់​ការ​​ប្រមូល​ទិញ​នេះ លោកឧកញ៉ា បានលើកឡើងថា ​ស្រូវអាចនៅ​សល់​ប្រមាណ​ជា ៣ ពាន់​តោន​ទៀត​ប៉ុណ្ណោះអាចនឹង​​អស់​ហើយ​សម្រាប់​ឆ្នាំ​២០២៥ នេះ​។

លោកឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា Amru Rice គឺ​ធ្វើ​ការ​ប្រមូល​ទិញ​ស្រូវ​ទៅ​តាម​កិច្ច​សន្យា​កសិកម្ម​ទៅ​លើ​ប្រភេទ​ស្រូវ​សរីរាង្គ​ ដែល​បាន​ចុះ​កិច្ច​សន្យា​ទិញ​កាល​ពី​ពេល​កន្លង​មក​ជាមួយ​បណ្តា​សហគមន៍​តាម​ខេត្ត​មួយ​ចំនួន ​មាន​ដូច​ជា​ប្រភេទ​ស្រូវ​ ផ្ការំដួល ផ្កាម្លិះ ស្រូវ​សែន​ក្រអូប និង​ស្រងែ ​ក្រអូប ជា​ដើម​។

ក្នុង​នោះ​ដែរ សម្រាប់​ប្រភេទ​ស្រូវ​ប្រណិត​របស់​កម្ពុជា Amru Rice ក៏​បាន​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ ក៏​ដូច​ជា​តម្លៃ​បន្ថែម​ជូន​ដល់​កសិករ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម