សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកប្តេជ្ញាលើកកម្ពស់តម្លៃស្រូវជូនកសិករក្នុងរដូវប្រមូលផល
លោក ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនិងកិច្ចសន្យាកសិកម្មដែលបានចុះកិច្ចសន្យាជាមួយបណ្តាសហគមន៍តាមខេត្តចំនួន ១៦ ខេត្ត-ក្រុង នារដូវប្រមូលផលខាងមុខនេះ រោងម៉ាស៊ីនកិនស្រូវ Amru Rice នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងការលើកកម្ពស់តម្លៃស្រូវជូនដល់ប្រជាកសិករ និងព្យាយាមទិញលើសពីតម្លៃទីផ្សារយ៉ាងតិចក្នុងរង្វង់ ២០៛ ទៅ ៣០៛ ក្នុងមួយគីឡូក្រាម។

ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា នៅពេលនេះ ក្រុមហ៊ុន Amru Rice គឺបាននិងកំពុងអនុវត្តកិច្ចសន្យាកសិកម្មដែលបានចុះហត្ថលេខាជាមួយកសិករតាំងខែកញ្ញា ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញស្រូវពីពលរដ្ឋសហគមន៍នៅខេត្តព្រះវិហារចំនួន ១៥០០តោន ពីថ្ងៃទី២៦ និងបញ្ចប់នៅថ្ងៃទី៣១ ឬនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ។
លោក ឧកញ៉ា បានអះអាងថា បន្តបន្ទាប់ទៀត Amru Rice នឹងបន្តទិញស្រូវផ្ការំដួលក្នុងរង្វង់ជាង ១ ម៉ឺនតោន ដែលនឹងចាប់ផ្តើមទិញចាប់ពីរង្វង់ថ្ងៃទី០៣ ឬ ទី០៤ ខែវិច្ឆិកា ខាងមុខនេះតទៅ រហូតដល់អស់ និងគ្រប់ចំនួនតាមគោលដៅ។
បន្ថែមជាមួយគ្នានេះ Amru Rice ក៏នឹងបន្តទិញស្រូវប្រភេទនាងអំ ខ្ទង់រង្វង់ ១ ម៉ឺនតោនបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួនជាពិសេសខេត្តព្រះវិហារ ដែលជាខេត្តគោលដៅ និងបានចុះហត្ថលេខាកសិកម្មច្រើន។

ដូច្នេះសរុបទាំងអស់ទាំង ១៦ ខេត្តក្រុង ដែល Amru Rice បានចុះកិច្ចសន្យាទិញស្រូវពីសហគមន៍នេះ គឺគ្រោងទិញក្នុងរង្វង់ ៣ ម៉ឺន ៥ ពាន់តោន ត្រឹមខែធ្នូ ក្នុងឆ្នាំ២០២៥ នៅក្នុងកិច្ចសន្យាកសិកម្ម។ លោក ឧកញ៉ា បន្ថែមបែបនេះ។
ទន្ទឹមនេះ ពាក់ព័ន្ធទៅនិងតម្លៃស្រូវដែលធ្លាក់ចុះយ៉ាងគំហុកនេះ លោកឧកញ៉ា បានអះអាងថា « Amru Rice នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនៅក្នុងការលើកកម្ពស់តម្លៃជូនដល់ប្រជាកសិករ និងព្យាយាមទិញលើសពីតម្លៃទីផ្សារយ៉ាងតិចក្នុងរង្វង់ ២០៛ ទៅ ៣០៛ ក្នុងមួយគីឡូក្រាម ព្រោះក្រុមហ៊ុនក៏មិនអាចជួយអ្វីឱ្យច្រើនលើសនេះបាន ដោយសារតែក្រុមហ៊ុនក៏ត្រូវការលក់ចេញ និងប្រកួតប្រជែងទីផ្សារ ដូច្នេះលោកសង្ឃឹមថាការទិញស្រូវរបស់ក្រុមហ៊ុននឹងចូលរួមចំណែកក្នុងការកម្ពស់តម្លៃស្រូវជូនដល់ប្រជាកសិករ»។

ក្នុងឆ្នាំ២០២៥ Amru Rice បានចុះកិច្ចសន្យាទិញស្រូវជាមួយសហគមន៍កសិកម្មចំនួន ២៩ នៅខេត្តព្រះវិហារ ស្មើនិងកសិករផលិតជាង ៣ ពាន់គ្រួសារ លើបរិមាណស្រូវសរីរាង្គ ២ ម៉ឺន ៥ ពាន់តោន។

សូមជម្រាបថា ចំពោះការងារអនុវត្តកិច្ចសន្យាកសិកម្មទិញស្រូវកសិកម្មចំនួន ១៩ ០០០ តោន នៅខេត្តបាត់ដំបង កំពង់ធំ និងខេត្តសៀមរាបសម្រាប់តម្លៃ គឺ Amru Rice គោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល តម្លៃគោលសម្រាប់ស្រូវស្រងែ ល្អលេខ១ ក្នុងតម្លៃ ៨០០៛ ក្នុងមួយគីឡូក្រាម លេខ២ តម្លៃ ៧៨០៛ ក្នុងមួយគីឡូក្រាម ហើយបូកនិងតម្លៃបន្ថែមលើកទឹកចិត្តសម្រាប់ស្រូវសែនក្រអូប លេខ១ តម្លៃ ១ ១០០៛ ក្នុងមួយគីឡូក្រាម និងលេខ២ តម្លៃ ១ ០៦០៛ ក្នុងមួយគីឡូក្រាម បូកនិងតម្លៃលើកទឹកចិត្តស្រូវស្រងែ ៤០ រៀល / គីឡូក្រាម និងស្រូវសែនក្រអូប ៧២រៀល / គីឡូក្រាម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


