ព័ត៌មានអន្ដរជាតិ
១០ ខែដើមឆ្នាំ វៀតណាមនាំចេញបង្គាប្រមាណជិត ៤ ប៊ីលានដុល្លារ
សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា ការនាំចេញបង្គារបស់ប្រទេសវៀតណាមបានកើនឡើង ២២% រហូតដល់ ៣,៩ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល ១០ ខែដើមឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

សមាគមបានលើកឡើងថា កំណើនយ៉ាងខ្លាំងក្លានេះ គឺដោយសារតែការស្ទុះងើបឡើងវិញនៃតម្រូវការនៅក្នុងទីផ្សារសំខាន់ៗ និងការបង្កើនល្បឿននៃការដឹកជញ្ជូនរបស់់់ក្រុមហ៊ុនអាហារសមុទ្រ។
គិតតែក្នុងខែតុលា ការនាំចេញបានឈានដល់ ៤៩៨ លានដុល្លារ ដោយកើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ដែលជាតួលេខប្រចាំខែខ្ពស់បំផុតមួយ។
ចិន និងរួមបញ្ចូលទីក្រុងហុងកុង នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បង្គាវៀតណាម ដោយរួមចំណែកប្រមាណ ១,១ ប៊ីលានដុល្លារ។
ការនាំចេញទៅកាន់ទីផ្សារក្រោមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានកើនលើសពី ១ ប៊ីលានដុល្លារ ដែលជំរុញដោយស្ថិរភាពតម្រូវការពីប្រទេសជប៉ុន កាណាដា និងអូស្ត្រាលី។ សហរដ្ឋអាមេរិក ក៏ជាទីផ្សារសំខាន់ផងដែរ ដោយបាននាំចូលបង្គវៀតណាមប្រមាណ ៧០២ លានដុល្លារ ក្នុងរយៈពេល ១០ ខែដើមឆ្នាំដូចគ្នា ដោយកើនឡើង ៩% ទោះមានការប្រកួតប្រជែងពីប្រទេសសំខាន់ៗផ្សេងទៀត ដូចជាអេក្វាឌ័រ និងឥណ្ឌា ក៏ដោយ។
យោងតាម VASEP ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៅអាស៊ី និងទីតាំងភូមិសាស្ត្ររបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗ បានជួយជំរុញតម្រូវការក្នុងតំបន់។ យ៉ាងណាមិញ VASEP បានព្រមានថា កំណើននៃការនាំចេញ អាចនឹងថយចុះក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំនេះ ដោយសារតែសម្ពាធពន្ធ និងវិធានការការពារពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ដែលជាអ្នកទិញបង្គាធំជាងគេទី២របស់វៀតណាម។ សមាគមនេះបានជំរុញឱ្យក្រុមហ៊ុននានាបន្តផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ពួកគេ និងរក្សាស្តង់ដារគុណភាពឱ្យមានស្ថិរភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


