សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ជាតិ ផ្លាស់ប្ដូរឡូហ្គោថ្មី តំណាងឱ្យទង់ជាតិកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចផ្លាស់ប្ដូរស្លាកសញ្ញាថ្មី ដែលបានឆ្លុះបញ្ចាំងនូវការរីកចម្រើននៃវិស័យអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌។

ពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត គឺការផ្លាស់ប្ដូរស្លាកសញ្ញាថ្មី បន្ទាប់ពីបានផ្លាស់ប្ដូរឈ្មោះ ពីក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ មកជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ និងផ្លាស់ប្ដូររចនាលើតួអាកាសយានថ្មី ជាមួយនឹងអាកាសយានប្រភេទ ATR72-600 ថ្មីសន្លាង ដែលទើបនាំចូលយកមកប្រើប្រាស់ពីរោងចក្រផលិតអាកាសយាននៅប្រទេសបារាំង។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា៖ «ស្លាកសញ្ញាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ បញ្ជាក់នូវតួនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិលើការបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកព្រមទាំងឆ្លុះបញ្ចាំងនូវភាពរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជននៅកម្ពុជាតាមរយៈការដឹកជញ្ជូន»។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ថែមថា ស្លាកសញ្ញាថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពាររឹងមាំ និងទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលមានការធ្វើដំណើរហោះហើររបស់សត្វត្រយ៉ង ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជាម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន ១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។
ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសមានបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និង ស ដែលតំណាងឱ្យទង់ជាតិកម្ពុជា។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន ៣៦ ក្រុមហ៊ុន ដែលបានតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសាកលលោក ទៅកាន់ ៥២ ទីក្រុង និង ១៨ ប្រទេស និងតំបន់រដ្ឋបាលពិសេស ហើយទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសចំនួន ៧ លាននាក់ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


