សេដ្ឋកិច្ច
លោក ទៀ ស្យាម៖ ប្រព័ន្ធចែកចាយប្រេង មិនត្រូវបានរចនាឡើង សម្រាប់ឱ្យមនុស្សទាំងទីក្រុង បើកឡានទៅចាក់ប្រេង ក្នុងពេលតែមួយទេ
លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីស ភេត្រូលៀម បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃពុធនេះថា ប្រព័ន្ធចែកចាយប្រេងមិនត្រូវបានរចនាឡើង សម្រាប់ឱ្យមនុស្សភ័យខ្លាច ហើយព្យាយាមស្តុកប្រេងទុកដោយខ្លួនឯងនោះទេ។

លោក ទៀ ស្យាម បានលើកឡើងបែបនេះ បន្ទាប់ពីមានការព្រួយបារម្ភពីការកើនឡើងតម្លៃប្រេងនៅកម្ពុជា ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ខណៈកម្ពុជាមិនមែនជាប្រទេសផលិតប្រេងពោលគឺពឹងផ្អែកលើការនាំចូល។
លោកបន្ថែមថា ប្រសិនបើយើងស្តុកប្រេងទុក វានឹងធ្វើឱ្យប្រេងនៅស្ថានីយអស់មុនពេលវេលាដែលត្រូវបានគ្រោងទុកសម្រាប់ការផ្គត់ផ្គង់។ ប្រព័ន្ធនេះត្រូវបានរចនាឡើង សម្រាប់ការប្រើប្រាស់ធម្មតា មិនមែនសម្រាប់ឱ្យមនុស្សទាំងទីក្រុងបើកឡានទៅចាក់ប្រេងពេលតែមួយទេ។
លោក ទៀ ស្យាម បញ្ជាក់ថា៖ «ការភ័យខ្លាច នឹងធ្វើឱ្យមនុស្សចាប់ផ្តើមស្តុកប្រេងទុក ហើយបើស្តុកប្រេងទុក នឹងធ្វើឱ្យស្ថានីយប្រេងខ្វះប្រេងជាបណ្តោះអាសន្ន»។

បើតាមលោក ទៀ ស្យាម បន្ទាប់មកភាពភ័យខ្លាចនឹងកាន់តែខ្លាំងឡើង ហើយតម្លៃប្រេងនឹងឡើងតាមប្រព័ន្ធទីផ្សារ ព្រោះតម្រូវការកើនឡើង។ ពេលតម្លៃប្រេងឡើង ទំនិញផ្សេងៗក៏នឹងឡើងតម្លៃតាមផងដែរ។ ចុងក្រោយប្រជាជនគ្រប់គ្នានឹងត្រូវទិញទំនិញក្នុងតម្លៃថ្លៃជាងមុនដោយសារហេតុផលតែមួយគត់គឺ “ភាពភ័យខ្លាច”។
ក្នុងស្ថានភាពវិបត្តិបច្ចុប្បន្ន អ្វីដែលល្អបំផុតគឺរក្សាភាពធម្មតា កុំឱ្យភាពភ័យខ្លាចនាំឱ្យយើងធ្វើអ្វីដែលប៉ះពាល់ដល់ខ្លួនឯង។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តម្លៃប្រេងនៅកម្ពុជា អាចនឹងកើនឡើងពី ៥% រហូតដល់ ២៥% អាស្រ័យលើទីផ្សារអន្តរជាតិ ក្នុងករណីតម្លៃប្រេងកើនឡើងខ្លាំង រាជរដ្ឋាភិបាលនឹងធ្វើការឧបត្ថម្ភធន ដើម្បីបញ្ចុះថ្លៃប្រេងដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច មានប្រសាសន៍ថា អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងប្រមាណ ២០% សម្រាប់ផ្គត់ផ្គង់នៅលើពិភពលោក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។
លោកបណ្ឌិត ជ័យ តិច បញ្ជាក់ថា តម្លៃប្រេងនឹងកើនឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើសង្គ្រាមអូសបន្លាយយូរ នាំឱ្យកើតមានអតិផរណា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


