សេដ្ឋកិច្ច
រដ្ឋ បាត់ចំណូល ៥០ លានដុល្លារ មួយខែ ជុំវិញវិធានការទប់តម្លៃប្រេង
រដ្ឋាភិបាលកម្ពុជាបាត់ចំណូលប្រមាណ ៥០ លានដុល្លារ ក្នុងមួយខែ ក្នុងការដាក់ចេញវិធានការឧបត្ថម្ភធន់ ដើម្បីបញ្ចុះតម្លៃប្រេង និងឧស្ម័ន ដែលបានកើនឡើងដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៨ មេសា ២០២៦ថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់ចំណូលប្រមាណ ៥០ លានដុល្លារ ក្នុងមួយខែ ជុំវិញវិធានការឆ្លើយតបនឹងវិបត្តិឡើងថ្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលវិធានការទាំងនោះរួមមាន ការបញ្ចុះពន្ធ និងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងគ្រឿងបន្លាស់មួយចំនួនទៀត និងការដាក់ពន្ធអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១១ ខែមេសា ២០២៦ថា៖ «ទោះរដ្ឋថយ៥០លានដុល្លារ ក្នុងមួយខែ មិនតិចទេ តែ៥០លានក្នុងមួយខែនេះ រដ្ឋសុខចិត្តថយពន្ធ តែទុកលុយទៅឱ្យប្រជាពលរដ្ឋ»។ សម្ដេចធិបតីបន្ថែមថា អគ្គិសនីកម្ពុជាក៏បានចំណាយប្រមាណ ៣៥ លានដុល្លារផងដែរ ដើម្បីទប់តម្លៃអគ្គិសនីកុំឱ្យឡើង។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃសាំងធម្មតា នៅតាមស្ថានីយប្រេងឥន្ធនៈលក់ចេញ ៥១៥០ រៀល ក្នុងមួយលីត្រ កើនឡើង ១៥០ រៀល ធៀបនឹងការប្រកាសលើកមុន ចំណែកប្រេងម៉ាស៊ូតលក់ចេញ ៥៦៥០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៩ ខែមេសា ២០២៦ រហូតដល់ថ្ងៃប្រកាសថ្មី។
រដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។ បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


