សេដ្ឋកិច្ច
ក្រសួងរ៉ែ និងថាមពលផ្ដល់អាជ្ញាបណ្ណស្វែងរករ៉ែមាសឲ្យក្រុមហ៊ុនអូស្រ្តាលីថ្មីទៀតនៅខេត្តត្បូងឃ្មុំ
ក្រសួងរ៉ែ និងថាមពលបានផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែមាសឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតអន្តរជាតិ របស់ប្រទេសអូស្ត្រាលី នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ តែទោះបីយ៉ាងណាក្រុមហ៊ុននេះត្រូវរង់ចាំការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង (IESIA) ពីក្រសួងបរិស្ថានផងដែរទើបអាចដំណើរការបាន ។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និង ថាមពល បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា ក្រុមហ៊ុននេះនឹងចាប់ផ្តើមប្រតិបត្តិការស្វែង រុករករ៉ែមាសបន្ទាប់ពីទទួលបានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ពីក្រសួងបរិស្ថាន។
ក្នុងសុពលភាពនៃអាជ្ញាបណ្ណលើក ទី១ ដែលផ្ដល់ជូនក្រុមហ៊ុននេះមានរយៈពេល ៣ ឆ្នាំ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករកនិងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។ ចំពោះផែនការ ស្វែងរុករករ៉ែរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក្នុងដំណាក់កាលដំបូងរយៈពេល៣ឆ្នាំនេះគឺពុំទាន់អាចវាយតម្លៃឬបង្ហាញពីបរិមាណមាសថាមានឬបានចំនួនប៉ុន្មាននៅឡើយនោះទេ។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា អត្ថប្រយោជន៍និងផលវិជ្ជមានផ្នែកសេដ្ឋកិច្ច និងសង្គមកើតចេញពីការអនុវត្តគម្រោងនេះរួមមាន ការផ្តល់ឱកាសការងារ និងប្រាក់ចំណូល, កាត់បន្ថយចំណាកស្រកទៅក្រៅប្រទេស,បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ,ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍និងសេដ្ឋ កិច្ចជាតិ,ការប្រើប្រាស់សេវាកម្មនិងទំនិញក្នុងស្រុក (Local Content),ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន,ការកំណត់ទិន្នន័យនិងសក្តានុពលធនធាន រ៉ែនិងធនធានធម្មជាតិផ្សេងទៀតនៅក្នុងតំបន់គម្រោង ។

គូសបញ្ជាក់ថា ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតធំអន្តរជាតិរបស់ប្រទេសអូស្ត្រាលីដែលបានរុករករ៉ែជាច្រើនប្រទេសមកហើយក្នុងនោះមាន នៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ ក្រុមហ៊ុននេះកំពុងតែប្រតិបត្តិការអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ផងដែរ៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


