សេដ្ឋកិច្ច
បណ្ឌិត គី សិរីវឌ្ឍន៍៖ កម្ពុជាអាចបើកសេដ្ឋកិច្ចពេញលេញ នៅដើមឆ្នាំ២០២២
ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ និងថ្ងៃចុងសប្ដាហ៍ថ្មីៗនេះ យើងសង្កេតឃើញថា ចំនួនទេសចរតាមបណ្ដាខេត្ត និងទីរមណីដ្ឋានបានកើនឡើង ដែលមានន័យថា ការចូលរួមដើរលេងកម្សាន្តឡើងវិញបន្ទាប់ពីប្រជាជនខ្មែរអាកខានកន្លងនេះ ជាចរន្តនៃកំណើនសេដ្ឋកិច្ច ទន្ទឹមពេលចាប់ពីការចូលធ្វើការវិញដើមសប្ដាហ៍នេះ ចរាចរណ៍មានការកកស្ទះតាមផ្លូវមួយចំនួន មានន័យថា សកម្មភាព និងចរន្តសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមដំណើរការ មានសន្ទុះឡើងវិញ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១២ ខែតុលានេះថា តាមការសង្កេត ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ តាមម៉ាស៊ីន CPR គឺមានចន្លោះពី២០០នាក់ ទៅ២៥០នាក់ក្នុងមួយថ្ងៃ ដែលមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិត គី សិរីវឌ្ឍ មានប្រសាន៍បន្តថា៖ “ដូចនេះខ្ញុំរំពឹងថា ការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ គឺនៅដើមឆ្នាំ២០២២។ ក្នុងរយៈពេលសាកល្បង១ត្រីមាស (៣ខែ) ចុងក្រោយឆ្នាំ២០២១នេះ គឺជាដំណើរការនៃវិស័យដែលមិនមានការប្រមូលផ្ដុំច្រើន ដែលនេះជាការស្ទាបស្ទង់នៃតាមដានលទ្ធភាពនៃការឆ្លងដែរ ប្រសិននៅតែមានការឆ្លងខ្លាំង នោះឆ្នាំ២០២២ ក៏មិនទាន់អាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញបានដែរ”។

បើតាមបណ្ឌិតសេដ្ឋកិច្ចខាងលើនេះបានឱ្យដឹងថា វិស័យសេដ្ឋកិច្ចដែលដួលមួយចំនួននឹងងើបឡើងវិញនៅពេលមានតម្រូវការឡើងវិញ ដូចជាវិស័យសេវាកម្ម សណ្ឋាគារ ភោជនីដ្ឋានធំៗ។ ការក្ស័យធននៅពេលនេះមិនមានន័យថា ការស្លាប់នៃអាជីវកម្មទេ គ្រាន់តែជាការសម្រាកមួយរយៈ ដើម្បីកុំឱ្យខាតទុនបន្តទៀត។
លោកបណ្ឌិត គី សិរីវឌ្ឍ មានប្រសាន៍បន្តថា៖ “ ជាមួយគ្នានេះ រដ្ឋាភិបាលអាចមានការគាំទ្រ តាមរយៈការលើកលែងពន្ធ ការផ្ដល់ហិរញ្ញប្បទានលើដើមទុនដើម្បីជួយពួកគាត់ឱ្យមានដំណើរការអាជីវកម្មឡើងវិញ”។
បើប្រៀបធៀប២ឆ្នាំមុនការផ្ទុះជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន គឺសកម្មភាពសេដ្ឋកិច្ចខ្នាតតូច និងធម្យមនៅទូទាំងប្រទេស បានប្រមាណ ៨០% នៃសេដ្ឋកិច្ចឆ្នាំ២០១៩។ បច្ចុប្បន្នវិស័យការងារមានការថមថយ ប៉ុន្តែរីកលូតលាស់នៅវិស័យផ្សេង ដូចជាវិស័យដឹកជញ្ជូន និងអាជីវកម្មដែលភ្ជាប់ជាមួយការលក់តាមអនឡាញ។ ចំណែកវិស័យសេវាកម្ម និងវិស័យទេសចរណ៍ មានការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជិត២ឆ្នាំ ពិសេសចាប់ពីផ្ទុះជំងឺកូវីដនៅខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាតដំណើរការអាជីវកម្មមួយចំនួន គ្រឹះស្ថានសិក្សា និងវិស័យទេសចរណ៍ឡើងវិញ ដោយសារការគ្រប់គ្រងជំងឺកូវីដ១៩ មានប្រសិទ្ធភាព និងដើម្បីទប់ទល់នៃការទ្រុឌទ្រោមវិស័យសេដ្ឋកិច្ច។
លោកបណ្ឌិត មានប្រសាសន៍ថា៖ “បើយើងក្រឡេកមើលប្រទេសដទៃទៀតដូច ថៃ សឹង្ហបុរី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើមនោះ សកម្មភាពសេដ្ឋកិច្ច មានដំណើរការឡើងវិញ ឱ្យប្រជាពលរដ្ឋរៀនរស់ជាមួយជំងឺកូវីដ-១៩”។
លោកបណ្ឌិតបញ្ជាក់ថា អ្វីដែររាជរដ្ឋាភិបាលកំពុងធ្វើក្នុងបច្ចុប្បន្ននេះគឺមានន័យថា ចាប់ផ្ដើមឱ្យមានដំណើរការសេដ្ឋកិច្ចឡើងវិញ ស្របពេលប្រទេសកម្ពុជាបានចាប់យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រចម្បងទប់ទល់ជាមួយជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


