សេដ្ឋកិច្ច
ការនាំចេញប្រេងរុស្ស៊ីទៅឥណ្ឌាកើនឡើង២៥ដងចាប់ពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង
ប្រទេសឥណ្ឌាទទួលបានប្រេងរុស្ស៊ីដែលមានការបញ្ចុះតម្លៃចំនួន៣៤លានបារ៉ែលគិតចាប់តាំងពីខែកុម្ភៈមកដែលច្រើនជាង១០ចំពោះតម្លៃនៃការនាំចូលសរុបពីប្រទេសមួយនេះពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមទិន្នន័យរបស់ Refinitiv Eikon កាលពីថ្ងៃចន្ទ។
យោងតាមទិន្នន័យបង្ហាញថា ប្រេងឆៅរុស្ស៊ីជាង២៤លានបារ៉ែលត្រូវបានផ្គត់ផ្គង់ក្នុងខែនេះដែលកើនឡើងពី៧.២លានបារ៉ែលក្នុងខែមេសា និងប្រហែលពី៣លានបារ៉ែលក្នុងខែមីនា។ ប្រទេសអាស៊ីខាងត្បូងមួយនេះគ្រោងទទួលយកប្រហែលជា២៨លានបារ៉ែលក្នុងខែមិថុនាខាងមុខ។

កាលពីឆ្នាំមុន ការនាំចេញប្រេងឆៅរុស្ស៊ីទៅប្រទេសឥណ្ឌាជាមធ្យម៩៦០ ០០០បារ៉ែលក្នុងមួយៗខែ ដូច្នេះបើប្រៀបធៀបនឹងខែឧសភានេះគឺស្មើ២៥ដងនៃការនាំចូលសរុប។
ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើរដ្ឋាភិបាលទីក្រុងមូស្គូបានបង្កើតឱកាសមួយសម្រាប់ក្រុមហ៊ុនប្រេងឥណ្ឌាដើម្បីបង្កើនការទិញប្រេងរុស្ស៊ី (ភាគច្រើនប្រេងឆៅ Urals) ចំពេលតម្លៃប្រេងត្រូវបានបញ្ចុះតម្លៃ ខណៈអតិថិជនអឺរ៉ុបមួយចំនួនស្ទាក់ស្ទើរក្នុងការទិញប្រេងឆៅរុស្ស៊ី។
ឥណ្ឌាស្ថិតក្រោមសម្ពាធរិះគន់ពីប្រទេសលោកខាងលិចពីការបន្តទិញប្រេងរុស្ស៊ី។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលក្រុងញូវដេលីមិនខ្វល់ពីការរិះគន់របស់លោកខាងលិចឡើយ ដោយនិយាយថា ការនាំចូលប្រេងទាំងនោះបានជួយបង្កើនតម្រូវការទូទៅក្នុងប្រទទេស។
អាជ្ញាធរក៏បាននិយាយថា ឥណ្ឌានឹងបន្តទិញប្រេងរុស្ស៊ីក្នុងតម្លៃថោក ដោយសារការឈប់ទិញភ្លាមៗអាចធ្វើឲ្យកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់។ កន្លងមកសារព័ត៌មានបានផ្សាយថា ប្រទេសនាំចូលប្រេងធំជាងគេលំដាប់ទី៣ក្នុងពិភពលោកបានកំពុងស្វែងរកប្រេងឆៅរុស្ស៊ីដែលមានតម្លៃតិចជា៧០ដុល្លារក្នុងមួយបារ៉ែលដែលបណ្តាលមកពីទណ្ឌកម្ម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


