សេដ្ឋកិច្ច
អតិផរណារបស់សហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ
ក្រសួងការងារសហរដ្ឋអាមេរិកបាននិយាយថា តម្លៃឧស្ម័ន អាហារ ព្រមទាំងទំនិញ និងសេវាកម្មផ្សេងទៀតភាគច្រើននៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំងក្នុងខែឧសភា ដោយបានជំរុញអតិផរណាហក់ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះរយៈពេល៤ទសវត្សរ៍។

តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ៨,៦%កាលពីខែឧសភា បើធៀបនឹង១២ខែមុននោះ។
បើធៀបពីមួយខែទៅមួយខែ, តម្លៃទំនិញនានាបានកើនឡើង ១%ពីខែមេសាដល់ខែឧសភា ពោលគឺកើនឡើងខ្លាំងជាងពីខែមីនាដល់ខែមេសា ដែលកើនឡើងត្រឹម ០,៣%ប៉ុណ្ណោះ។

របាយការណ៍នេះបានគូសបញ្ជាក់ពីការភ័យខ្លាចថា អតិផរណា កំពុងរីករាលដាលកាន់តែខ្លាំងៗ ខណៈតម្លៃថាមពល និងទំនិញ កំពុងត្រូវបានជំរុញដោយការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ បញ្ហានេះក៏បានធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះផងដែរ។
លោក Ethan Harris ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចសកល នៅធនាគារ Bank of America បាននិយាយថា “ជាទូទៅ វិស័យទាំងអស់ មានអតិផរណាខ្ពស់ជាងធម្មតា។ វាបានធ្វើដំណើរចូលទៅគ្រប់ច្រកល្ហកនៃសេដ្ឋកិច្ច។ នោះជារឿងគួរឲ្យព្រួយបារម្ភ ព្រោះវាមានន័យថា អតិផរណា ទំនងជានៅតែបន្តកើនឡើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Politico, Al Jazeera
ចុចអាន៖ តម្លៃ ហ្គាសនៅ អាមេរិក ឡើង ដល់ កម្រិតបំបែកកំណត់ត្រា ថ្មី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


