Connect with us

សេដ្ឋកិច្ច

តម្លៃ​ហ្គាសនៅ ​អាមេរិក ​ឡើង​ដល់​កម្រិតបំបែកកំណត់ត្រា​ថ្មី​ (មានវីដេអូ)

បានផុស

នៅ

កាលពី​ថ្ងៃ​អង្គារទី១១ខែឧសភា តម្លៃ​ហ្គាស​អាមេរិក ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់បំបែកកំណត់ត្រា​ ខណៈលោក​ប្រធានាធិបតី Joe Biden ​និយាយ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា​គឺជា​អាទិភាព​ក្នុង​ស្រុក​កំពូល​របស់​លោក។

យោងតាមសមាគមរថយន្តអាមេរិក (AAA), តម្លៃហ្គាសជាមធ្យមបានកើនដល់ ៤.៣៧ ដុល្លារក្នុងមួយហ្គាឡុង លើសពីកំណត់ត្រាចុងក្រោយដែលមានតម្លៃ ៤.៣៣ ហ្គាឡុងដែលបានកំណត់នៅថ្ងៃទី ១១ ខែមីនា។

តម្លៃជាមធ្យមក្នុងមួយហ្គាឡុងកាលពីឆ្នាំមុនគឺ ២.៩៧ដុល្លារ។

លោក Andy Lipow អ្នកវិភាគប្រចាំក្រុមហ៊ុន Lipow Oil Associates បាននិយាយថា “សាំង និងម៉ាស៊ូត ក៏បានឈានដល់កម្រិតខ្ពស់បំផុតផងដែរនៅថ្ងៃនេះ។ ថ្លៃដើមឧស្ម័នបាននឹងកំពុងបន្តឡើងថ្លៃជាសកលតាមតម្លៃប្រេងឆៅ ស្របពេលពិភពលោក កំពុងស្វែងរកការផ្គត់ផ្គង់ជំនួសប្រេងរុស្ស៊ី”។

តម្លៃប្រេងឆៅបានឡើងថ្លៃរួចទៅហើយ ខណៈអតិផរណា ធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ១៩។ ប៉ុន្តែតម្លៃបានកើនឡើងខ្ពស់បំផុត បន្ទាប់ពីទីក្រុងមូស្គូ លុកលុយប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ ដែលនាំឲ្យមេដឹកនាំពិភពលោកជាច្រើន ដាក់ទណ្ឌកម្មលើ រុស្ស៊ី។

តម្លៃ​ខ្ពស់​បំផុតនេះ ​កំពុង​ធ្វើឲ្យ​ប្រជាជន​អាមេរិក​ខកចិត្ត ​ព្រោះ​ពួកគេ​បានជួបប្រទះនឹង​ការ​កើនឡើង​តម្លៃ​ទូទៅ ៨.៥ ភាគរយ បើ​ធៀប​នឹង​ខែមីនា ឆ្នាំ ២០២១។

ការមិនសប្បាយចិត្តជាសាធារណៈ បានជំរុញឲ្យរដ្ឋបាល Biden ព្យាយាមដោះស្រាយអតិផរណា។ លោក Biden បានធានាដល់ប្រជាជនអាមេរិកកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្លៃទាំងមិនធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។

លោកបានរំលឹកថា ក្នុងមួយថ្ងៃ សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងមួយលានបារ៉ែលពីទុនបម្រុងគ្រាអាសន្ន សម្រាប់រយៈពេលប្រាំមួយខែខាងមុខ ដើម្បីទប់ទល់ថ្លៃប្រេងដែលកំពុងកើនឡើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ ប្រទេសក្បែរខាង កម្ពុជា រកទិសដៅទិញប្រេងតម្លៃថោកពី រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម