សេដ្ឋកិច្ច
ប្រទេសអាស៊ីខាងត្បូងចំនួន ៣ កំពុងជំពាក់បំណុល ចិន វ័ណ្ឌ ក
ប្រទេសអាស៊ីខាងត្បូងចំនួន ៣ ដូចជា ស្រីលង្កា ប៉ាគីស្ថាន និងម៉ាល់ឌីវ កំពុងជំពាក់បំណុលចិនវ័ណ្ឌ ក ដោយនៅក្នុងនោះប្រទេសប៉ាគីស្ថានជាប់ចំនួន ៧៧.៣ ពាន់លានដុល្លារអាមេរិក ខណៈម៉ាល់ឌីវមានចំនួនដល់ទៅ ៣១ ភាគរយនៃប្រាក់ចំណូលជាតិសរុប (GNI) របស់ខ្លួន ។

របាយការណ៍របស់ទស្សនាវដ្ដី Forbes បាននិយាយថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ បំណុលសរុបរបស់ម៉ាល់ឌីវដែលជំពាក់ចិនមាន ៥.៥៥ ពាន់លានដុល្លារ ហើយបានកើនឡើងដល់ ៦.៣៩ ពាន់លានដុល្លារនៅចុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ។
យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុម៉ាល់ឌីវបានឲ្យដឹងថា បំណុលនេះបានបង្កើនដល់ ១១៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈគម្រោងក្នុងប្រទេសម៉ាល់ឌីវដែលទទួលបានថវិកាកម្ចីពីប្រទេសចិនរួមមានការសាងសង់ស្ពាន Sinamale និងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ។

ចំណែកស្រីលង្កាជាប់បំណុលចិនចំនួន ៦.៨ ពាន់លានដុល្លារ ហើយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ ស្រីលង្កាគឺជាប្រទេសដំបូងគេក្នុងរយៈពេល ២ ទសវត្សរ៍ដែលបានលុបចោលបំណុលអធិបតេយ្យភាពរបស់ខ្លួន ។ បំណុលរបស់ចិនចំពោះស្រីលង្កាគឺជាបំណុលខ្ពស់បំផុតទី ៥ នៅចុងឆ្នាំ ២០២០ ហើយមានចំនួន ៩ ភាគរយនៃ GNI របស់ប្រទេស ។
ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល ២ ទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រដល់គម្រោងទាំងសាធារណៈ និងឯកជន ជាពិសេសគឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

គំនិតផ្តួចផ្តើមនេះគឺជាគោលនយោបាយការបរទេសដ៏លេចធ្លោរបស់ប្រធានាធិបតី Xi Jinping ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៣ ដើម្បីបណ្តាក់ទុននៅក្នុងប្រទេស និងអង្គការអន្តរជាតិជិត ៧០ ដោយបានជំរុញប្រទេសចិនឲ្យមានភាពលេចធ្លោជាសកលនៅក្នុងហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


