Connect with us

សេដ្ឋកិច្ច

មីក្រូ​ហិរញ្ញវត្ថុ ផ្តល់​ឥណទាន​ជាង ៨,៧ ពាន់​លាន​ដុល្លារ​ ដល់​​អតិថិជន​​ជាង ២ លាន​នាក់

បានផុស

នៅ

លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បញ្ជាក់​ថា គិតត្រឹមដំណាច់ត្រីមាសទី​ពីរ​ឆ្នាំ២០២២ នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុដែល​ជា​សមាជិក​របស់​សមាគម បានផ្តល់នូវ​ឥណទាន​ជាង ៨,៧ ពាន់​លាន​ដុល្លារ​អាមេរិក ដល់​អតិថិជន​​ប្រមាណ ២ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នារវាងសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​​សហព័ន្ធហិរញ្ញវត្ថុនិង​បច្ចេកវិទ្យានៅកម្ពុជានៅ​ព្រឹក​មិញ​នេះ លោក សុខ វឿន​ ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាបាន​ថ្លែង​ថា បើ​ប្រៀបធៀប​កាលពី ១០ ទៅ ២០ ឆ្នាំ​មុន​ ​ប្រជាជនមិន​សូវប្រតិបត្តិការ​តាម​ប្រព័ន្ធ​ធនាគារ ខណៈ​បច្ចុប្បន្ន​នេះ​ការ​ប្រើប្រាស់​សេវា​ធនាគារ​កាន់តែ​ទូលំទូលាយ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិកចំនួន ១២២ ស្ថាប័ន ដែលរួមមាន គ្រឹះស្ថានធនាគារចំនួន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ ក្រុមហ៊ុនភតិសន្យាចំនួន ១២ គ្រឹះស្ថានឥណទានជនបទចំនួន ២៦។

លោក សុខ វឿន បាន​ឲ្យ​ដឹង​ថា ក្រៅពី​ផ្តល់ប្រាក់កម្ចី ​អតិថិជនប្រមាណ ២.៦ លាននាក់ បាន​ដាក់​​ប្រាក់​បញ្ញើ​ជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ជាង ៤,៦ ពាន់លានដុល្លារអាមេរិក។ ​តួលេខ​នេះ​មិន​​រាប់បញ្ចូល​ទិន្នន័យ​ពីធនាគារ​ដែល​ជា​សមាជិក​សមាគម​នោះ​ទេ។

នៅ​ព្រឹកមិញនេះ មាន​ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង​សមាគមធនាគារនៅកម្ពុជា (ABC) សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) ស្តីពី​ “វឌ្ឍនភាព នៃវិស័យ ធនាគារ និង​ហិរញ្ញវត្ថុ​នៅកម្ពុជា”។

តាម​រយៈអនុស្ស​រណៈយោគយល់គ្នា​នេះ សមាគម​ទាំង​បី​នឹង​សហការរួមគ្នា​ក្នុងការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ការយល់​ដឹង​ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់​គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវសង្គម និង​ការ​កសាង​សមត្ថភាព​ដែលផ្តោត​សំខាន់​លើ​អាជីវកម្មផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ។

លោក Raymon Sia Say Guan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ធនាគារ​នៅកម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះអនុស្សរណៈយោគយល់​គ្នា​រវាងសមាគម​ទាំង ៣ នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់ មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​ថ្មី​មួយសម្រាប់​ប្រជាជន​កម្ពុជា​បាន​សិក្សា​ស្វែងយល់​បន្ថែមពី​បចេ្ចវិទ្យាថ្មីៗ ជាពិសេស​ជា​ឱកាស​សម្រាប់​អ្នក​ដែល​មានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បី​យក​ទៅអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​នៅថ្ងៃ​អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម