សេដ្ឋកិច្ច
ទិន្នន័យថ្មីតម្លៃប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ធ្លាក់ ៥០ រៀលក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលជាងកន្លះឆ្នាំទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលផងដែរ ។

ទន្ទឹមនោះតម្លៃប្រេងសាំងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ប្រែប្រួលដូចគ្នា ខណៈកម្ពុជាធ្លាក់ថ្លៃ ៥០ រៀលក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៦ ដុល្លារ (១,៤៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៥ ដុល្លារ (១,៨០០ រៀល) ក្នុងមួយលីត្រ
៣. ថៃ តម្លៃ ០.៩១ ដុល្លារ (៣,៦៥០ រៀល) ក្នុងមួយលីត្រ
៤. វៀតណាម តម្លៃ ០.៩២ ដុល្លារ (៣,៧០០ រៀល) ក្នុងមួយលីត្រ
៥. កម្ពុជា តម្លៃ ១.០៦ ដុល្លារ (៤,៣៥០ រៀល) ក្នុងមួយលីត្រ
៦. ឥណ្ឌូណេស៊ី តម្លៃ ១.០៣ ដុល្លារ (៤,១៥០ រៀល) ក្នុងមួយលីត្រ
៧. មីយ៉ាន់ម៉ា តម្លៃ ១.១១ ដុល្លារ (៤,៤៥០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.២៥ ដុល្លារ (៥,០០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៥៨ ដុល្លារ (៦,៣៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៩០ ដុល្លារ (៧,៦០០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមានតម្លៃទាបជាងគេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


