ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ជំរុញឲ្យអាស៊ាន ធ្វើសកម្មភាព ក្រោយ មីយ៉ាន់ម៉ា បើកការវាយប្រហារលើសាលារៀនសម្លាប់កុមារ (មានវីដេអូ)
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែសម្រេចចិត្តថាតើផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចដើម្បីបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារមីយ៉ាន់ម៉ាខែកុម្ភៈឆ្នាំ២០២១ គឺនៅតែមានសារសំខាន់ ហើយថាតើផែនការនោះ ចាំបាច់ត្រូវយកអ្វីថ្មីមកជំនួសដែរឬក៏អត់។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ខណៈមានរបាយការណ៍ថា កុមារចំនួន៧នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រយោធាលើសាលារៀនមួយកន្លែង។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលយោធាឃុំខ្លួនមេដឹកនាំស៊ីវិលជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងបានដណ្តើមយកអំណាច។ យោធាបានបង្រ្កាបយ៉ាងធ្ងន់ដៃលើក្រុមប្រឆាំង ដោយចាត់ទុកជនស៊ីវិលប្រដាប់អាវុធ និងជនជាតិភាគតិចដែលកំពុងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនថាជា “ភេរវករ” ហើយបានប្រហារជីវិតអ្នកទោសនយោបាយចំនួន៤នាក់កាលពីខែកក្កដា។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដាក់ចេញក្របខ័ណ្ឌ៥ចំណុចជាមួយមេទ័ព Min Aung Hlaing ក្នុងខែមេសាឆ្នាំ២០២១ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អំពើហិង្សា ប៉ុន្តែឧត្តមសេនីយ៍រូបនេះ មិនខ្វល់ឡើយ។
លោក Saifuddin និយាយថា “ពេលនេះ មេដឹកនាំអាស៊ានដែលនឹងត្រូវជួបប្រជុំគ្នាក្នុងរយៈពេលមិនដល់ពីរខែទៀតនោះ បានមកដល់ចំណុចដែលត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ហើយ ថាតើ ផែនការនេះនៅតែមានសារសំខាន់ ឬថាតើផែនការគួរតែត្រូវបានជំនួសដោយអ្វីដែលប្រសើរជាងនេះ។ នៅពេលដែលយើងជួបគ្នាក្នុងខែវិច្ឆិកា យើងត្រូវតែសួរសំណួរដែលពិបាកនោះ ហើយយើងត្រូវតែមានចម្លើយ”។
មីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំណោមសមាជិកទាំង១០របស់អាស៊ាន ហើយសហគមន៍អន្តរជាតិ បាននិងកំពុងពឹងផ្អែកលើអង្គការនេះ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងអាស៊ានមក សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលកំពុងតាមដានការបង្រ្កាប បាននិយាយថា មនុស្សជិត ២៣០០ នាក់ត្រូវបានសម្លាប់ដោយយោធាចាប់តាំងពីរដ្ឋប្រហារ។
កាលពីថ្ងៃសុក្រ មនុស្សចំនួន១៣នាក់ ត្រូវបានសម្លាប់ដោយក្នុងនោះ មាន៧នាក់ជាកុមារ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់កងទ័ព បានវាយប្រហារសាលារៀន ក្នុងបរិវេណវត្តមួយ នៅតំបន់ Sagaing៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត