Connect with us

សេដ្ឋកិច្ច

ថៃ បង្កើនការនាំចេញទំនិញទៅកាន់ទីផ្សារ អារ៉ាប៊ីសាអូឌីត នៅឆ្នាំក្រោយ

បានផុស

នៅ

ប្រទេសថៃនឹងបង្កើនការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអារ៉ាប៊ីសាអូឌីតឲ្យមានកំណើន ៥ ភាគរយបន្ថែមទៀត  ដែលស្មើនឹង ៦៥ ពាន់លានបាត នៅឆ្នាំបន្ទាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយថា ក្រសួងកំពុងតែពន្លឿនសម្រាប់ការនាំចេញទំនិញរបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្ម និងក្រុមអ្នកជំនួញថៃធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ។

ទំនិញដែលថៃគ្រោងនាំចេញទៅកាន់ទីផ្សារអារ៉ាប៊ីសាអូឌីត មានដូចជា ចំណីអាហារ សំណង់ គីមីឥន្ធនៈ និងរថយន្ត ។ មិនតែប៉ុណ្ណោះ ថៃនឹងធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួនឲ្យកាន់តែមានការទទួលស្គាល់ច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។

បន្ថែមពីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃក៏នឹងអញ្ជើញពាណិជ្ជករទាំងអស់ ចូលរួមពិពរណ៍ពាណិជ្ជកម្មជំនួន ៥ នៅក្នុងអារ៉ាប៊ីសាអូឌីតផងដែរ ដើម្បីជាការផ្សព្វផ្សាយ និងជាការវិនិយោគទៅលើផ្នែកសំខាន់ៗដែលមានដូចជា គីមីឥន្ធនៈ សំណង់ ដែក អាលុយមីញ៉ូម ចំណីអាហារ កសិកម្ម ក៏ដូចជាយាន្តយន្ត និងគ្រឿងបន្លាស់ផ្សេងៗជាដើម ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បញ្ជាក់បន្ថែមទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានការធានារួចរាល់ជាស្រេច ផងដែរសម្រាប់ទីផ្សារទំនិញថៃយកទៅលក់លើទីផ្សាររបស់ប្រទេសខ្លួន ។

ដោយឡែក នៅក្នុងឆ្នាំ ២០២២ នេះ ថៃ រំពឺងថា ការនាំចេញទំនិញទៅកាន់ទីផ្សារអារ៉ាប៊ីសាអូឌីត អាចកើនដល់ ៦១.៨ ពាន់លានបាត ដែលជាការកើន ២០ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ ដកតំណែងអ្នកនាំពាក្យស្នងការនគរបាលភូមិភាគ ៤ ដោយសារសើច ពេលប្រទេសជាតិកំពុងមានទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម