ព័ត៌មានអន្ដរជាតិ
ថៃ ដកតំណែងអ្នកនាំពាក្យស្នងការនគរបាលភូមិភាគ ៤ ដោយសារសើច ពេលប្រទេសជាតិកំពុងមានទុក្ខ
ស្នងការនគរបាលភូមិភាគ ៤ ថៃ បានចេញបញ្ជាឲ្យដកលោកឧត្តមសេនីយ៍ Paisan Luesomboon ចេញពីតំណែងអ្នកនាំពាក្យស្នងការនគរបាលភូមិភាគ ៤ ដោយសារតែអ្នកនាំពាក្យរូននេះសើចមិនស្គាល់កាលៈទេសៈ អំឡុងពេលប្រទេសជាតិកំពុងមានទុក្ខ ។

អ្នកសារព័ត៌មានបានរាយការណ៍កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថា លោកឧត្តមសេនីយ៍ទោ Yanyong Wech-Osoth ស្នងការនគរបាលភូមិភាគ៤ បានចេញបញ្ជាឲ្យដកលោកឧត្តមសេនីយ៍ Paisan ចេញពីតំណែងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលភូមិភាគ ៤ ។
ការចេញបញ្ជាឲ្យដកពីតំណែងអ្នកនាំពាក្យរូបនេះ ដោយសារតែកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្របពេលដែលប្រទេសថៃជួបហេតុការណ៍ដ៏សាហាវ ពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងបាញ់ប្រហារនៅមណ្ឌលថែទាំកុមារនៅខេត្ត Nong Bua Lamphu ដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់នោះ ប៉ុន្តែអ្នកនាំពាក្យរូបនេះបែរជាសើចទៅវិញ មុននឹងឆ្លើយសំណួរទៅអ្នកសារព័ត៌មាន ពោលលោកត្រូវបានគេចោទថា សើចមិនស្គាល់កាលៈទេសៈ ។

គួររំឭកថា ក្រោយការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu រួចហើយ ខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ប្រពន្ធ និងកូនប្រុសផងដែរ មុននឹងបាញ់សម្លាប់ខ្លួនឯង ខណៈដើមហេតុដំបូងគឺកើតឡើង ដោយសារតែមានជម្លោះជាមួយប្រពន្ធ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ