Connect with us

សេដ្ឋកិច្ច

លោក ហេង សួរ ៖ ការនាំចេញវិស័យកាត់ដេរ​របស់កម្ពុជា ធ្លាក់ចុះលើស១០ភាគរយ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីខែ កញ្ញា រហូតដល់ដាច់ឆ្នាំ ២០២២ ការនាំចេញវិស័យកាត់ដេរ អាចធ្លាក់ចុះលើស ១០ភាគរយ ដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នៅថ្ងៃទី ១២ ខែ តុលា ថា « បើយើងយកឆ្នាំធៀបនឹងឆ្នាំ ប្រហែលជាឃើញកំណើននៃការនាំចេញវិស័យកាត់ដេរ អាចធ្លាក់ចុះក្រោម ១០ភាគរយ តែបើយើងគិតត្រឹមត្រីមាសទី១ ទី២ ទី៣ កំណើននាំចេញនេះធ្លាក់ចុះលើស ១០ភាគរយ»។

លោកបន្តថា ការធ្លាក់ចុះនេះ​ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី ដែលធ្វើឱ្យអត្រាអតិផរណានៅអាមេរិក និងអឺរ៉ុបមានការកើនឡើងខ្លាំង ដោយការចំណាយរបស់ពលរដ្ឋនៅទីនោះ ផ្តោតសំខាន់ទៅលើប្រេងឥន្ធនៈ ថាមពល និងអគ្គិសនី។ ដូច្នេះហើយ ទើបធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់សម្លៀកបំពាក់ បន្ថយការបញ្ជាទិញ​ពីម្ចាស់​ម៉ាកនានា។

លោក ហេង សួរ នៅមិនច្បាស់ថា ការនាំចេញវិស័យកាត់ដេររបស់កម្ពុជា នឹងល្អប្រសើរវិញនៅពេលណានៅឡើយទេ ដោយរង់ចាំមើលស្ថានភាពជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើបញ្ចប់នៅពេលណា។

ទោះយ៉ាងណាក្រសួងការងារ បានជួបនឹងដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់ម៉ាកដែលបញ្ជាទិញ ដោយពួកគេប្តេជ្ញាថា នឹងបញ្ជា​ទិញឱ្យបានជាអតិប្បរមា បើធៀបនឹងប្រទេសដទៃ ដោយសារកម្ពុជា មានផែនការជាក់លាក់អំពីការអភិវឌ្ឍ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និងកាបូប។ នេះជាការបន្ថែមរបស់លោក ហេង សួរ។

សូមបញ្ជាក់ថា កម្ពុជា មានរោងចក្រកាត់ដេរប្រមាណជិត ១៣០០រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារក្នុង​វិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ ដោយប្រយោលជិត ១លាននាក់ សរុបមនុស្សជិត ២លាននាក់ ទទួលបាន​ផលប្រយោជន៍ពីវិស័យនេះ។ នេះបើតាមរបាយការណ៍ក្រសួងការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម