សេដ្ឋកិច្ច
ការនាំចេញរថយន្តដឹកអ្នកដំណើររបស់ កូរ៉េខាងត្បូង ឡើងដល់កម្រិតខ្ពស់បំផុតក្នុងត្រីមាសទី ៣
ទិន្នន័យគយកូរ៉េខាងត្បូងបានបង្ហាញថា ការនាំចេញរថយន្តដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងត្រីមាសទី ៣ ដោយសារតែតម្រូវការខ្ពស់សម្រាប់យានយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ។

ការនាំចេញរថយន្តនេះបានកើនឡើង ៣០.១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលជាការឈានដល់កម្រិតខ្ពស់ប្រចាំត្រីមាសថ្មី ពោលមានចំនួន ១២.៦៣ ពាន់លានដុល្លារអាមេរិក ចន្លោះខែកក្កដាដល់ខែកញ្ញា ។
ក្នុងនោះ ការនាំចេញរថយន្តដឹកអ្នកដំណើរ គឺទៅកាន់សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត និងអេស្បាញ ដោយតួលេខកើនឡើងចំនួន ២ ខ្ទង់នៅក្នុងត្រីមាសទី ៣ ហើយចំណែកការនាំចេញទៅកាន់ប្រទេសបារាំង វៀតណាម និងហូឡង់ វិញ បានធ្លាក់ចុះរហូតដល់ ២ ខ្ទង់ ។

ដោយឡែក ការនាំចូលរថយន្តដឹកអ្នកដំណើរវិញ បានកើនឡើង ១៧.៧ ភាគរយក្នុងឆ្នាំនេះ ពោលក្នុងទំហំទឹកប្រាក់ ៣.៥ ពាន់លានដុល្លារ ស្ថិតក្នុងត្រីមាសទី ៣ ។
ចំពោះ ការនាំចូលរថយន្តដឹកអ្នកដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏បានកើនឡើងផងដែរ ពោល ២៩.៣ ភាគរយ ដោយកើនដល់ ១.៧៩ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


