ព័ត៌មានអន្ដរជាតិ
សាក្សី ៖ ហ្វូងមនុស្សក្នុងបុណ្យ Halloween គិតថា ជាការសម្ដែងជាន់គ្នាស្លាប់ ទើបរាំសប្បាយនៅមុខរថយន្តសង្គ្រោះបន្ទាន់
សាក្សីសុំមិនបញ្ចេញឈ្មោះម្នាក់ដែលបានឃើញហេតុការណ៍ជាន់គ្នាដែលបានសម្លាប់មនុស្ស ១៥៤ នាក់នៅតំបន់ Itaewon និយាយថា ហ្វូងអ្នកចូលរួមក្នុងពិធីបុណ្យ Halloween កំពុងរាំសប្បាយនៅមុខរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះជនរងគ្រោះ ។

សាក្សីបាននិយាយថា “នៅពេលនោះ មនុស្សជាច្រើនគិតថា វាជាការសម្តែងសម្រាប់ពិធីបុណ្យ Halloween ប៉ុណ្ណោះ មិនមែនជាការសង្កត់ជាន់គ្នាស្លាប់មែនទែននោះឡើយ បើទោះបីជាក្រុមអ្នកសង្គ្រោះបានដល់កន្លែងកើតហេតុ ដើម្បីអនុវត្តការធ្វើចលនាបេះដូង និងដង្ហើម ក៏ដូចជាឮសំឡេងស្រែកឲ្យជួយក៏ដោយ” ។
សាក្សីបញ្ជាក់ទៀតថា “ខ្ញុំមិនដែលឃើញហ្វូងមនុស្សដ៏ច្រើនលើសលុបបែបនេះពីមុនមកទេ ។ ខ្ញុំមានអារម្មណ៍ថា ហ្វូងមនុស្សនៅផ្លូវដែលមានប្រវែង ៤៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ គឺខុសពីពេលផ្សេងៗទៀត” ។

សាក្សីបញ្ជាក់ទៀតថា ភាគច្រើននៃហ្វូងមនុស្សនៅកន្លែងកើតហេតុ គឺជាមនុស្សធម្មតាដែលបានជួយជីវិតមនុស្សឲ្យនៅរស់ ប៉ុន្តែបានបដិសេធមិនចែករំលែកអត្តសញ្ញាណ និងរូបថតរបស់ពួកគេនោះទេ ។
គួរបញ្ជាក់ថា មនុស្សប្រហែល ១០ ម៉ឺននាក់បានទៅលេងតំបន់ Itaewon ដែលជាសង្កាត់ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween ពោលជាលើកដំបូងនៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានដកការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ សាក្សី និងអ្នកនៅរស់ រៀបរាប់ពីហេតុការណ៍ មុនផ្ទុះការជាន់គ្នាស្លាប់នៅ កូរ៉េខាងត្បូង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


