សេដ្ឋកិច្ច
លោក គង់ វិបុល៖ ពន្ធដារប្រមូលចំណូលលើសផែនការជាង ៦០០លានដុល្លារ ក្នុងឆ្នាំ ២០២២
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៣៤៥៥លានដុល្លារ នៅក្នុងឆ្នាំ ២០២២កន្លងទៅ ដោយលើសផែនការប្រមាណ ៦០០លានដុល្លារ ស្មើនឹង ២២,៥៤ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងការផ្តល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី ១៩ ខែ មករា។

លោក គង់ វិបុល បានបញ្ជាក់ថា នៅឆ្នាំ ២០២២ គឺជាឆ្នាំកើតមានវិបត្តិកូវីដ-១៩ និងសង្រ្គាមរវាងរូស្ស៊ី អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ នាំឱ្យអតិផរមាឡើងខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន។
ទោះយ៉ាងណា ប្រធានពន្ធដារ បានសង្កត់ធ្ងន់ថា «យើងបានដើរឆ្លងផុតនូវគ្រោះទាំងនេះ ហើយបានប្រមូលចំណូលពន្ធដារទទួលបានលទ្ធផលល្អប្រសើរ ដែលនឹកស្មានមិនដល់»។ លោក គង់ វិបុល បានលើកឡើងថា លទ្ធផលល្អប្រសើរនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដឹកនាំវាយឈ្នះសមរភូមិកូវីដ និងឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដែលប្រទេសជាតិជួបប្រទះ នៅក្នុងរយៈពេលកូវីដ និងសង្គ្រាមដែលធ្វើឱ្យប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ ការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានតម្រង់ទិសនៃអង្គភាពពន្ធដារនេះ ឱ្យបានរីកចម្រើនផងដែរ។ នេះជាការបន្ថែមរបស់លោក គង់ វិបុល៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


