សេដ្ឋកិច្ច
សេដ្ឋកិច្ច ចិន ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ កើនឡើងខុសពីការព្យាករណ៍ទុក
សេដ្ឋកិច្ចចិនសម្រាប់រយៈពេល ៣ ខែដំបូងក្នុងឆ្នាំ ២០២៣ នេះមានការកើនឡើងយ៉ាងខ្លាំង ដោយខុសពីការព្យាករណ៍ទុកពីសំណាក់អ្នកវិភាគទៅទៀត ខណៈប្រទេសផ្សេងៗកំពុងតែជួបប្រទះបញ្ហាកំណើនយឺត ដោយសារតែជាប់ដៃទាញទម្លាក់អតិផរណា ។

នៅក្នុងត្រីមាសទី ១ នេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើងដល់ ៤.៥ ភាគរយ ដែលជាកំណើនខ្ពស់បំផុត បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំមុន ហើយវាក៏ខុសពីការព្យាករណ៍ទុកមុនរបស់អ្នកជំនាញជាច្រើនផងដែរ ដែលគិតថា នឹងកើនត្រឹមតែ ៤ ភាគរយប៉ុណ្ណោះ ។
កំណើននៃសេដ្ឋកិច្ចរបស់ចិន គឺផ្តើមចេញពីការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់នូវច្បាប់រឹតត្បិតកូវីដ ១៩ ដែលបានអនុវត្តអស់រយៈពេលជាង ៣ ឆ្នាំ ខណៈនៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ សេដ្ឋកិច្ចចិនបានកើនឡើងជាង ២.៩ ភាគរយប៉ុណ្ណោះ ។

តាមរយៈកំណើននេះ ការលក់រាយតាមអ៊ីនធឺណិតនៅក្នុងខែមីនាមានកំណើន ០.៦ ភាគរយ ស្របពេលទិន្នផលឧស្សាហកម្មកើនឡើង ៣.៩ ភាគរយ ដែលទាបជាងការព្យាករណ៍របស់អ្នកជំនាញ Reuters បន្តិចដែលគិតថាមាន ៤ ភាគរយ ។
ដោយឡែកចំពោះវិស័យសេវាកម្មវិញ គឺមានកំណើន ៥.៤ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈការលក់ផលិតផលសេវាកម្មកើនឡើង ៩.២ ភាគរយ ។ ប៉ុន្តែសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅតែបន្តធ្លាក់ចុះដដែល ។

ទាក់ទិននឹងកំណើនសេដ្ឋកិច្ចនេះដែរ ចិនបានដាក់គោលដៅកំណើន ៥ ភាគរយសម្រាប់ឆ្នាំ ២០២៣ នេះ ខណៈអ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ Reuters រំពឹងថា កំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នេះនឹងកើនឡើងដល់ ៥.៤ ភាគរយពី ៣.០ ភាគរយកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


