សេដ្ឋកិច្ច
ការនាំចេញ ទុរេន ថៃ ទៅកាន់ទីផ្សារ ចិន កំពុងប្រឈមការគំរាមកំហែងពីប្រទេសក្នុងតំបន់ចំនួន ២
កសិករដាំទុរេននៅថៃត្រូវបានអគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ជំរុញឲ្យរក្សាគុណភាពខ្ពស់នៃផ្លែឈើរបស់ពួកគេ ដោយសារតែកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងប្រទេសវៀតណាម និងហ្វីលីពីនទៅកាន់ទីផ្សារចិន ។

បើតាមរបាយការណ៍ពីការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងណាននីង ប្រទេសចិនបានបង្ហាញថា តម្លៃទុរេននៅក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំងមែនទែននៅដើមខែនេះ ដោយសារតែការកើនឡើងនៃការផ្គត់ផ្គង់ផ្លែឈើចូលក្នុងទីផ្សារចិន ពីសំណាក់វៀតណាម និងហ្វីលីពីន ខណៈនៅដើមខែឧសភានេះដែរ តម្លៃទុរេនម៉ាន់ថង (Mon Thong) របស់ថៃបានធ្លាក់ចុះមកនៅចន្លោះពី ៣៦ ទៅ ៤៨ យ័ន (៥ ទៅ ៧.៦៥ ដុល្លារ) ក្នុងមួយគីឡូក្រាម ។
ដោយឡែក តម្លៃទុរេនម៉ាន់ថងពីវៀតណាមវិញមានតម្លៃចន្លោះពី ៤.៥២ ទៅ ៥.៨0 ដុល្លារក្នុងមួយគីឡូក្រាម ខណៈតម្លៃទុរេនពីប្រទេសហ្វីលីពីនមានចន្លោះពី ៥.២៣ ទៅ ៦.៣៦ ដុល្លារក្នុងមួយគីឡូក្រាម ។

ប៉ុន្តែនៅពាក់កណ្តាលខែឧសភា តម្លៃទុរេនថៃបានស្ទុះងើបឡើងវិញដល់ ៧.៣៥ ទៅ ៨.២០ ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារខេត្តភាគខាងកើតរបស់ថៃ ដល់ចុងបញ្ចប់នៃរដូវប្រមូលផល ។
ទោះបីជាមានការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ក៏ដោយ ប៉ុន្តែអគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ លោក Phusit Ratanakul Sereroengrit បាននិយាយថា ផលប៉ះពាល់នេះគឺមិនធ្ងន់ធ្ងរប៉ុនា្មនឡើយ ប៉ុន្តែការនាំចេញទុរេនថៃ ត្រូវតែរក្សាគុណភាពឲ្យបានល្អសម្រាប់អតិថិជន ដើម្បីជាការបង្កើនការប្រកួតប្រជែងបន្ថែមទៀត ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនជាង ៨០ ម៉ឺនតោន ដែលមានតម្លៃ ៤.០៣ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមាន ៧៨០,០០០ តោននាំមកពីថៃ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Nation Thailand
ចុចអាន ៖ មេដឹកនាំគណបក្សចម្រុះ ថៃ បង្ហាញបេក្ខភាពស័ក្តិសមជាប្រធានសភា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា