ព័ត៌មានអន្ដរជាតិ
មេដឹកនាំគណបក្សចម្រុះ ថៃ បង្ហាញបេក្ខភាពស័ក្តិសមជាប្រធានសភា
មេដឹកនាំគណបក្សចម្រុះមួយបានអះអាងកាលពីពេលថ្មីៗនេះថា ការតែងតាំងមេដឹកនាំគណបក្សប្រាឆាឆាត (Prachachat) លោក Wan Muhammad Nor Matha ជាប្រធានសភា នឹងក្លាយជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តរវាងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ ។

មេដឹកនាំគណបក្សសេរីរួមថៃ (Seri Ruam Thai) លោក Sereepisuth Temiyavet បាននិយាយថា លោក Wan Muhammad ពិតជាស័ក្តិសមនឹងតំណែងមួយនេះ ដោយសារតែលោកគឺជាអ្នកនយោបាយជើងចាស់ និងដោយសារតែលោកធ្លាប់កាន់តំណែងនេះពីមុនមកផង ខណៈគណបក្សប្រាឆាឆាត (Prachachat) ក៏ទទួលបានអាសនៈសភាចំនួន ៩ នៅក្នុងការបោះឆ្នោតសកលផងដែរ ។
លោក Sereepisuth ជាអគ្គស្នងការនគរបាលជាតិថៃដែលចូលនិវត្តន៍បាននិយាយទៀតថា ដោយសារតែគណបក្សរបស់លោកឈ្នះបានតែ ១ អាសនៈ ដូច្នេះលោកមិនអាចទាមទារមុខងារជារដ្ឋមន្ត្រីណាមួយនៅក្នុងជួររដ្ឋាភិបាលថ្មីបាននោះទេ ។

ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលចម្រុះប្រគល់មុខតំណែងណាមួយមកឲ្យរូបលោក នោះលោកត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារទាំងនោះ ដោយសារតែលោកអាចធ្វើការបាន ទាំងនៅក្នុងក្រសួងមហាផ្ទៃ ការពារជាតិ យុត្តិធម៌ ឬក្រសួងពាក់ព័ន្ធនឹងសន្តិសុខជាដើម ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងតំណែងសភានេះដែរ គណបក្សធំៗចំនួន ២ នៅក្នុងក្រុមចម្រុះដែលដឹកនាំដោយលោក Pita Limjaroenrat អនាគតនាយករដ្ឋមន្ត្រីថៃ បាននិងកំពុងឈ្លោះប្រកែកគ្នាជាច្រើនថ្ងៃមកហើយ ខណៈមានមតិជាច្រើនលើកឡើងផងដែរថា មេដឹកនាំនៃគណបក្សចម្រុះទីបី គួរតែកាន់តំណែងនេះ ដើម្បីជាផ្លូវត្រួសត្រាយចេញពីការជាប់គាំងណាមួយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ថៃ នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក្នុងពេលឆាប់ៗនេះ ក្រោយមាន បញ្ហាបន្តិចបន្តួច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


